ព័ត៌មានជាតិ

ភាគី ពាក់ព័ន្ធ ចុះល្បាតតាមភូមិសាស្ដ្រ មួយចំនួន នៅខេត្ត កំពង់ធំ

ភ្នំពេញ ៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រក សត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃ បឹងពែរ និងរបៀងអភិរក្សជីវៈចម្រុះតំបន់ ការពារធម្មជាតិ បានសហការគ្នាចុះល្បាត រួមទៅតាមពេលវេលាកំណត់ រយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅតាមភូមិសាស្ត្រគោលដៅ មួយចំនួន នៅខេត្តកំពង់ធំ។

យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ ក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២០ បានឲ្យដឹងថា ភាគី ពាក់ព័ន្ធ បានចុះល្បាតតំបន់មួយនៅខេត្តកំពង់ ធំ រួម មាន ៖ ចំណុចក្រណប់នាងពៅ ,ចំណុចរោងយាយងិច ,ចំណុចវាលត្រពាំងជ្រៃ ,ចំណុចដំណាក់ធ្លក់ ,ចំណុចក្បាលហុងចំតិត ,ចំណុចច្បោះរាក់ ,ចំណុចដំណាក់មាន ,ចំណុចស្ពានច្រោក ,ចំណុចអ្នកតាកៃ ,ចំណុចក្បាលហុងកូនឆ្កែ និងចំណុចបន់អូរឡង់ ។

ក្នុងពេលចុះល្បាត បានឃាត់គោយន្តកន្រ្តៃយ៍ ១គ្រឿង មានដឹកឈើជាប្រភេទឃ្នាបផ្តៀក និងក្តារកកោះ សរុបចំនួន ១,៨៩៦ម៉ែត្រគូប និងដកហូតរណាយន្ត ១គ្រឿង យកមករក្សាទុកនៅស្នាក់ការព្រះអាទិត្យ។

ដោយឡែក នៅរបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន មន្ត្រីឧទ្យានុរក្សស្នាក់ការ៤៤ បានចុះល្បាតដល់តំបន់អូរថ្មគោល និងតំបន់ថ្នល់ស ឃាត់គោយន្ត ៣គ្រឿង បម្រុងចូលដឹកអុសម៉ែត្រក្នុងតំបន់ការពារធម្មជាតិ និងដកហូតរណាយន្ត ១គ្រឿង យកមករក្សាទុកនៅស្នាក់ការ៤៤៕

ដោយៈ អេង ប៊ូឆេង

To Top