ព័ត៌មានជាតិ

អាមេរិកសរសើរកម្ពុជា ក្នុងការអនុវត្តច្បាប់ ប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទាន អាវុធប្រល័យលោក

ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា កោតសរសើរ ក្រសួង យុត្តិធម៌កម្ពុជា ក្នុងការអនុវត្តច្បាប់ ការប្រឆាំងការរីក សាយភាយហិរញ្ញប្បទាន អាវុធប្រល័យលោក និងដំណើរការ នៃកិច្ចស៊ើបអង្កេត លើករណីមួយចំនួន។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក Patrick Murphy មានប្រសាសន៍ថា «ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការល្អ និងឆាប់រហ័សរបស់ក្រសួងយុត្តិធម៌ កន្លងមក ក្នុងការអនុវត្តច្បាប់ ជាពិសេស កិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងបត្យាប័ន ការការពារកុមារ ការប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទានអាវុធប្រល័យលោក និងដំណើរការ នៃកិច្ចស៊ើបអង្កេត លើករណីមួយចំនួន»។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានសម្តែងនូវការគាំទ្រ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទ្វេភាគី ឲ្យកាន់តែល្អប្រសើរ និងទូលំទូលាយបន្ថែមទៀត ដោយផ្តោតលើការអនុវត្តច្បាប់ និងការអភិវឌ្ឍធនធានមនុស្ស៕

ដោយ ៖ អេង ប៊ូឆេង

To Top