ព័ត៌មានជាតិ

ជប៉ុន បើកដំណើរការអ្នកដឹកជញ្ជូនទំនិញ Kounotori ក្នុងបេសកកម្មចុងក្រោយទៅកាន់ ISS

តូក្យូ៖ ប្រទេសជប៉ុន បានបាញ់រ៉ុក្កែតមួយដឹកនាវាដឹកទំនិញគ្មានមនុស្សបើក Kounotori ដែលត្រូវបានអភិវឌ្ឍដោយទីភ្នាក់ងារ អវកាសរបស់ប្រទេសនេះ ក្នុងបេសកកម្មចុងក្រោយរបស់ខ្លួន ក្នុងការដឹកជញ្ជូនការផ្គត់ផ្គង់ទៅកាន់ ស្ថានីយ៍អវកាសអន្តរជាតិ ហៅកាត់ថា ISS។

រ៉ុក្កែត H2B ដឹកទីភ្នាក់ងាររុករកអវកាសជប៉ុន Kounotori 9 បានហោះចេញនៅម៉ោង ២ និង ៣១ នាទីព្រឹកពីមជ្ឈមណ្ឌលអវកាស Tanegashima ដាច់ស្រយាលក្នុងខេត្ត Kagoshima ភាគនិរតីនៃប្រទេសជប៉ុន។

១៥នាទីក្រោយមក Kounotori 9 ត្រូវបានគេបំបែកចេញពីរ៉ុក្កែត ហើយដាក់ចូលទៅក្នុងគន្លងដែលបានគ្រោងទុក។ គួរបញ្ជាក់ថា នាវាដឹកទំនិញដែលអាចផ្ទុកបានដល់ទៅ ៦ តោនត្រូវបានដាក់ឱ្យដំណើរការដោយជោគជ័យ នៅក្នុងបេសកកម្មទាំង ៩ របស់ខ្លួនចាប់តាំងពីឆ្នាំ២០០៩ ៕

ដោយ ឈូក បូរ៉ា

To Top