ភ្នំពេញ៖ក្រសួងរ៉ែនិងថាមពលបានដាក់ឲ្យអនុវត្តផែនការអនុគ្រោះនិងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីដល់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ចាប់ពីខែ មិថុនា ដល់ខែ តុលា ឆ្នាំ ២០២០ក្នុងគោលដៅកែសម្រួល ការបង់ ថ្លៃប្រើប្រាស់អគ្គិសនី ដល់ទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ការដាក់ឲ្យអនុវត្តផែន ការអនុគ្រោះខាងលើនោះ គឺដើម្បីជួយសម្រួលទាំងការលំបាកក្នុងការបង់ ថ្លៃអគ្គិសន៏របស់ទីតាំងដែលបាន ព្យួរ ឬបន្ថយសកម្មភាព ផលិតកម្ម ឬអាជីវកម្ម និងទាំងជួយលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់ ទីតាំងដែលមានបរិយាកាសអំណោយផល អាចបង្កើនសកម្មភាពផលិតកម្ម ឬ អាជីវកម្ម ក្នុងរយៈពេល អនុវត្តការណែនាំរបស់រាជ អនុគ្រោះ និងលើកទឹកចិត្តរបស់ រដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចំលងមេរោគកូវីដ ១៩ ។
លើសពីនេះទៀត ការអនុវត្តផែនការខាងលើបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា: ផ្តល់ការអនុគ្រោះ លើកលែងការបង់ថ្លៃអគ្គិសនីតាមលក្ខខណ្ឌអប្បបរមា និងលើកលែងការបង់ថ្លៃ តាមលក្ខខណ្ឌអានុភាព រួច ប្រើប្រាស់ជាក់ស្តែង តាមអត្រាថ្លៃមធ្យមចំពោះទីតាំងឧស្សាហកម្ម
ណាដែលរងគ្រោះ អគ្គិសនីដែលផ្គត់ផ្គង់ អនុញ្ញាតឲ្យបង់ថ្លៃអគ្គិសនីត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោង ដែលបានប្រើ ប្រាស់អត្រាថ្លៃមធ្យម ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ប្រើ ដោយការព្យួរ ឬ បន្ថយសកម្មភាពផលិតកម្ម ឬ អាជីវកម្ម ទោះជាទីតាំងនោះ ប្រើអគ្គិសនីកម្ពុជា ឬ ក៏ផ្គត់ផ្គង់ដោយអ្នកផ្តត់ផ្គង់ឯកជន ដែលទិញប្រភព អគ្គិសនី ពី អគ្គិសនីកម្ពុជា ក៏ដោយ ។
រក្សាស្ថានភាពផ្គត់ផ្គង់ និងការបង់ ថ្លៃអគ្គិសនីដូចមុនដោយមិនមានការកែប្រែចំពោះទីតាំង ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលមិនមានការប៉ះពាល់ធំដុំអាចបន្ត ដំណើរការផលិតកម្ម ឬអាជីវកម្មរបស់ខ្លួនជាធម្មតាប្រហាក់ប្រហែលពេលមុន ។
ផ្តល់ការលើកទឹកចិត្តដោយបន្ថយអគ្គិសនីចំនួន ២៥% លើសពី បើការបង់ថ្លៃអគ្គិសនីដែលបានប្រើ ចំនួនប្រើប្រចាំខែមធ្យមក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ (ពីខែ មករា ដល់ខែ មិនា) ចំពោះ ទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម បង្កើនសកម្មភាព និងសេវាកម្ម ណា ដែលបរិយាកាសអំណោយផលអាច ផលិតកម្ម ឬ អាជីវកម្មរបស់ខ្លួន ជួយទប់ការថយចុះនៃសេដ្ឋកិច្ច ក្នុងរយៈពេល អនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចំលងមេរោគកូវីដ១៩ ។
សេចក្ដីប្រកាសបញ្ជាក់ថាផែនការអនុគ្រោះនិងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ពីខែ មិថុនា ដល់ខែ តុលា ឆ្នាំ ២០២០ដាក់ឲ្យអនុវត្តនៅក្នុងប្រកាសនេះ មានវិសាលភាពអនុវត្ត ផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជា លើការផ្គត់ផ្គង់អគ្គិសនីទាំងឡាយ ដែលយកប្រភពអគ្គិសនីពីបណ្តាញជាតិ ទាំងការ ផ្គត់ផ្គង់អគ្គិសនីដោយអគ្គិសនីកម្ពុជាផ្ទាល់និងទាំងការផ្គត់ផ្គង់ដោយអ្នកកាន់អាជ្ញាបណ្ណបញ្ជូនរង ឬចែកចាយអគ្គិសនីឯកជន៕
ដោយ៖ធី លីថូ