ព័ត៌មានជាតិ

សែលកាត ជាប់ឈ្មោះក្នុង បញ្ជី “30 Most Valuable to Watch 2020”

ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត មានកិត្តិយសជាខ្លាំង ដែលបានក្លាយជា ក្រុមហ៊ុនខ្មែរ តែមួយគត់ ដែលបានជាប់ នៅក្នុងបញ្ជីរបស់ទស្សនាវត្តី CIO Bulletin ជា “30 Most Valuable Companies to Watch 2020”។

តាមសេចក្តីប្រកាស ចុះផ្សាយអនឡាញ នៅក្នុងសប្តាហ៍នេះ ដែលមានគោលបំណង លើកកម្ពស់ដល់ “ការកសាងអនាគតភ្លឺស្វាង និងភាពជោគជ័យ សម្រាប់ថ្នាក់ដឹកនាំធុរកិច្ច តាមរយៈការប្រើប្រាស់ជាយុទ្ធសាស្រ្ត នៃចំណេះដឹង និងជំនាញគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា” គឺជាការឆ្លុះបញ្ចាំង ឱ្យឃើញច្បាស់នូវកិច្ចខិតខំប្រឹងប្រែង និងដំណើរវិវត្តន៍ទៅមុខ របស់ក្រុមហ៊ុនទូរគមនាគមន៍ ដែលគ្រប់គ្រងដោយជនជាតិខ្មែរ ទាំងស្រុងតែមួយគត់ នៅក្នុងប្រទេសកម្ពុជា។

លោក អៀន វ៉ាត់សុន Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា៖ “ការទទួលស្គាល់នេះ គឺជាសមិទ្ធិផល ដ៏អស្ចារ្យបំផុតមួយ ព្រោះថាក្រុមហ៊ុនសែលកាត តែងផ្តោតលើការ កសាងកេរ្តិ៍ឈ្មោះ ក្នុងនាមជាក្រុមហ៊ុននាំមុខគេ ផ្នែកឌីជីថល នៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនទាន់សម័យ ផ្នែកឌីជីថលល្អបំផុត ប្រចាំអាស៊ីអាគ្នេយ៍ ដែលពោរពេញ ទៅដោយភាពច្នៃប្រឌិតថ្មីៗ” ។

នៅក្នុងខ្លឹមសារអត្ថបទ អំពីក្រុមហ៊ុនសែលកាត លោកនាយកប្រតិបត្តិ បានចូលរួមបកស្រាយ នូវយុទ្ធសាស្រ្តអាជីវកម្ម និងការផ្តល់ជូន នូវផលិតផលសម្បូរបែប ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនប្រមូលផ្តុំ ដែលមានភាពស្មោះស្ម័គ្រ និងឋិតនៅក្នុងក្រុមចម្រុះគ្នា នៅក្នុងប្រទេសកម្ពុជា ។

ផលិតផលលេចធ្លោ របស់ក្រុមហ៊ុនសែលកាត រួមមាន Osja Exchange និង Big Love ដែលជាគម្រោង ផ្តល់ជូនអតិថិជនយ៉ាងគាប់ចិត្ត នូវនាទីសម្រាប់ហៅចេញ និងទិន្នន័យអ៊ីនធើណែតសម្រាប់ប្រើប្រាស់ ក្នុងតម្លៃមួយដ៏សមរម្យបំផុត។

នាពេលថ្មីៗនេះ សែលកាត ក៏បានផ្តល់ជូននូវកញ្ចប់សេវាកម្មថ្មីដែលមានដូចជា Cellcard 4U និងកម្មវិធីលេងហ្គេមទូរស័ព្ទតាមអនឡាញ ដូចជា Orange Esports PUBG Mobile ជាដើមផងដែរ។ គម្រោងទាំងនេះ បានចូលរួមជួយប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ នៃការរីករាលដាលនៃជម្ងឺកូវីដ ១៩ តាមរយៈការអនុញ្ញាត ឱ្យបងប្អូនពលរដ្ឋខ្មែរអាចរក្សាទំនាក់ទំនងល្អជាមួយមនុស្សជុំវិញ និងរីករាយកំសាន្តដោយចំណាយក្នុងតម្លៃ ដ៏សមរម្យបំផុត ជាមួយបណ្តាញទូរស័ព្ទលឿនជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។

ដើម្បីឱ្យមានភាពរីកចម្រើន និងសម្រេចបាន នូវចក្ខុវិស័យរបស់ក្រុមហ៊ុនសែលកាត លោកWatson ក៏បានដាក់ចេញនូវផែនការពង្រីកវប្បធម៌ នៃការបំពេញការងារ ដែលអនុញ្ញាតឱ្យមានការពិភាក្សាដោយសេរី និងប្រកបដោយផ្លែផ្កានៅក្នុងក្រុមហ៊ុន ក៏ដូចជាការពង្រីកនូវផែនការ Personal Development Plans ជូនដល់បុគ្គលិកទាំងអស់ ដើម្បីជួយជម្រុញពួកគេឱ្យមានភាពរីកចម្រើនផ្ទាល់ខ្លួន និងដើម្បីជួយក្រុមហ៊ុនឱ្យសម្រេចបាន នូវការប្រើប្រាស់ សក្តានុពលបានពេញលេញ។

ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនសែលកាតបានទទួលពានរង្វាន់ជាច្រើន ដែលក្នុងនោះរួមមានទាំងពានរង្វាន់អន្តរជាតិ ប្រចាំតំបន់ និងក្នុងស្រុក ពីស្ថាប័នផ្សព្វផ្សាយឈានមុខគេនិងអង្គភាពឧស្សាហកម្មសកលចំនួន ២៥ ដោយត្រូវបានទទួលស្គាល់ថាជា បណ្តាញទូរស័ព្ទចល័តនាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ននេះ ក្រុមហ៊ុនសែលកាត ក៏បានផ្តោតជាសំខាន់ផងដែរ ទៅលើការជម្រុញឌីជីថលនីយកម្មនៅក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំផ្តល់ជូននូវបច្ចេកវិទ្យា 5G ឱ្យបានឆាប់រហ័សនៅក្នុងឆ្នាំ ២០២០ ដល់អតិថិជនគោលដៅសំខាន់ៗ ស្ថាប័នរដ្ឋាភិបាល និងវិស័យសហគ្រាស។

អ្នកអាចចូលអាន បទសម្ភាសន៍ទាំងស្រុង របស់ទស្សនាវត្តី CIO Bulletin ជាមួយនាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត លោក Ian Watson បាននៅទីនេះបាន CIO Bulletin interview with Cellcard CEO Ian Watson here.

To Top