ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បង្កើតតំបន់បេតិកភណ្ឌ ធម្មជាតិ ភ្នំប្រាំពីរ មានផ្ទៃដី ជាង៣០០ហិកតា

ភ្នំពេញ ៖ រាជរដ្ឋាភិបាល សម្រេចបង្កើត តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ ដែលមានផ្ទៃដីទំហំ ៣៥៣,៩ ហិកតា ស្ថិតក្នុងភូមិសាស្ដ្រ ឃុំបួរ ស្រុកភ្នំព្រឹក ។

យោងតាមសេចក្ដីអនុក្រឹត្យ របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា អនុក្រឹត្យនេះមានគោលបំណង ៖

ទី១-ការពារតួនាទី ផ្នែកប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាប្រយោជន៍ របស់មនុស្សគ្រប់ជំនាន់។

ទី២-កម្រិតដល់ការប្រើប្រាស់ ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ ។

ទី៣-ការពារសោភណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិ នៃតំបន់នេះ សម្រាប់បម្រើ ដល់ ការកម្សាន ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ដ្រ ជាដើម។

ទី៤-ផ្ដល់សេវាកម្មធម្មជាតិ និងវប្បធម៌ សម្រាប់ការប្រើប្រាស់ ប្រកបដោយនិរន្ដរភាព។

និងទី៥-លើកកម្ពស់ ការចូលរួមរបស់សហគមន៍ មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការរួមចំណែក ដល់ការគ្រប់គ្រង ការការពារ និងការភិរក្សជីវៈចម្រុះ៕

ដោយ ៖ អេង ប៊ូឆេង

To Top