ភ្នំពេញ ៖ រថយន្ដម៉ាកហុីណូ ពណ៍ស ពាក់ស្លាកលេខ 3B-8945 សណ្តោងសឺទែនសាំង ពាក់ស្លាកលេខ ភ្នំពេញ 4A-3976 ក្រុមហ៊ុន (SAVIMEX)បេីកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ( រត់គេច )បានបុកក្បាលស្ពានអូត្រាវ រងការខូចខាតយ៉ាងដំណំ
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២០ លេីកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចំណុចភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាល ចរាចរណ៍ស្រុកគងពិសីថា សង្ស័យអ្នកបេីកបរ ងងុយដេក ទេីបបណ្ដាលអោយបាត់ម្ចាស់ការ រេចង្កូតបុកស្ពាន។
បច្ចុប្បន្នរថយន្ត បង្កគ្រោះថ្នាក់ខាងលេីត្រូវ តំណាងក្រុមហ៊ុនសហការជាមួយ សមត្ថកិច្ច ស្ទួចមករក្សាទុកនៅអធិការដ្ឋាន នគរបាល ស្រុកគងពិសី ជាបណ្ដោះអាសន្ន និងរកដំ ណោះស្រាយសំណង ជួសជុលសងការខូចខាតតាមនីតិវិធី ៕