ភ្នំពេញ៖ តបតាមសំណើ សុំវិនិយោគរបស់ក្រុមហ៊ុន ៣ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ដល់ម្ចាស់ក្រុមហ៊ុន ទាំងនោះហើយ ។
ក្រុមហ៊ុនទាំងនោះរួមមាន៖
១-“CAM M J AGRICULTURAL CO., LTD.”គម្រោងបង្កើតរោងចក្រកែច្នៃ ផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ១.២១៦កន្លែង។
២-“HOUNEN SOLAR INC CO., LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩,៥លានដុល្លារអាមេរិក និងអាចបង្កើត ការងារបានចំនួន ២៥០កន្លែង។
៣-“SPHP (CAMBODIA) CO., LTD.” គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ អនុភាព៨០MW ដែលមានទីតាំងវិនិយោគ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២៣១,១លានដុល្លារអាមេរិក និងអាចបង្កើត ការងារបានចំនួន ៨១កន្លែង ៕