វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ របស់សហរដ្ឋអាមេរិក ពីជំងឺរាតត្បាតកូវីដ-១៩ បានកើនឡើងលើសពី ១០០.០០០ នាក់ នៅពេលដែលប្រទេសនេះ បើកទ្វារសេដ្ឋកិច្ចឡើងវិញ ដែលត្រូវបានបិទ ដើម្បីបន្ថយការ រីករាលដាលនៃវីរុស នេះបើយោងតាមរបាយការណ៍ របស់សាកលវិទ្យាល័យ Johns Hopkins។
សហរដ្ឋអាមេរិក បានបន្តមើលឃើញការកើនឡើង នៃចំនួនអ្នកស្លាប់ បន្ទាប់ពីបានក្លាយជាប្រទេស ដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុត ពីវីរុសឆ្លងកូវីដ-១៩ កាលពីខែមេសា។
ប្រជាជនអាមេរិកជាង ១,៦ លាននាក់បានឆ្លងជំងឺនេះ ហើយតួលេខនេះមានចំនួនច្រើន ជាងប្រទេសដទៃទៀត នៅលើពិភពលោក ដោយប្រទេសប្រេស៊ីល ជាប់ចំណាត់ថ្នាក់លេខ ២ ។
ជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកមានអ្នកឆ្លងជាង ៥ លានករណី ហេីយការឆ្លងបង្កឡើងដោយវីរុសនេះ ត្រូវបានគេបញ្ជាក់ថា ចំនួនអ្នកស្លាប់មានដល់ ៣៥ម៉ឺននាក់៕
ដោយ ឈូក បូរ៉ា