ព័ត៌មានជាតិ

សម្តេច ស ខេង អញ្ជើញ ប្រកាសចូលកាន់មុខ តំណែង អភិបាល និងអភិបាលរងខេត្តកែប

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ នាទីស្ដីការ សាលាខេត្តកែប បានអញ្ជើញ ប្រកាសចូលកាន់ មុខតំណែង អភិបាល និងអភិបាលរងខេត្តកែប ។

សូជម្រាបថា នាពេលថ្មីៗនេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក សោម ពិសិដ្ឋ ជាអភិបាលខេត្តកែបថ្មី ជំនួសលោក កែន សត្ថា ដែលត្រូវបានតែងតាំង ជារដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី៕

To Top