ពោធិ៍សាត់ ៖ បុរសកសិករម្នាក់បានដើរទៅព្រួសស្រូវនៅឯវាលស្រែ ខណៈដែលមេឃកំពុងតែធ្លាក់លាយឡំនិងផ្គរលាន់ ផងនោះ ត្រូវរន្ទះបាញ់បណ្តាលអោយស្លាប់បាត់បង់ជីវិតកាលពីវេលាម៉ោង ១៣៖៣ឲនាទីថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២ឲ២០ស្ថិតនៅចំនុចបឹងខ្នាយមាន់ ក្នុងភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកក្រគរបានអោយដឹងថា បុរសរងគ្រោះដែលត្រូវរន្ទះបាញ់មានឈ្មោះសាំង ឆៃលី ភេទប្រុសអាយុ ៣៥ ឆ្នាំជនជាតិខ្មែរមានកូនចំនួន ២ នាក់ក្នុងបន្ទុករស់នៅក្នុងភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
របាយការណ៍ដដែលឲ្យដឹងទៀតថា ក្រោយសមត្ថកិច្ចនគរបាលជំនាញចុះទៅពិនិត្យកោសល្យវិច័យនៅកន្លែងកើតហេតុរួចមក សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពទៅអោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
![](https://dap-news.com/wp-content/uploads/2020/05/photo_2020-05-29_12-31-40.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)