ភ្នំពេញ ៖ ក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានបើកប្រាក់អត្ថប្រយោជន៍ ជូនអតីតបុគ្គលិកចំនួន ១៥២នាក់ ដែលបម្រើការងារ នៅសណ្ឋាគារ ឌឹ ហ្រេដ ឌ្យូកភ្នំពេញ អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ។ នេះបើតាមការបង្ហាញ នៅក្នុងហ្វេសប៊ុក លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ។
នៅក្នុងឱកាស នៃការបើកផ្តល់នេះ អតីតបុគ្គលិក ដែលមិនទាន់មានការងារធ្វើ ក៏ទទួលបានឱកាសការងារ ដែលផ្តល់ជូនដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ។
សូមបញ្ជាក់ថា មុនមកបើកប្រាក់ នៅក្រសួងការងារនេះពួកគេ បានធ្វើបាតុកម្មជាច្រើន លើកច្រើនសារមក ៕