ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ ÷ អរគុណ សន្តិភាព និងអរគុណនយោបាយឈ្នះឈ្នះ ដែលធ្វើឲ្យមានការរីកចំរើ គ្រប់វិស័យទាំងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ

កោះកុង : សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្នុងពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការស្ពានបេតុង ក្នុងឃុំថ្មស ស្រុកបូទុមសាគរ ថ្ងៃទី៣១ ខែឧសភានេះថា អរគុណ សន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ ក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេច បានប្រើយុទ្ធសាស្រ្តនយោបាយឈ្នះ ឈ្នះ អភិវឌ្ឍន៍ប្រទេស តាំងពីចំណុចសូន្យ រហូតដល់ប្រទេសកម្ពុជា រីកចំរើនគ្រប់វិស័យ និងមានធនធានមនុស្ស និងធ្វើប្រទេសកម្ពុជា មានកេរ្តិ៍ឈ្មោះកិតិ្តយស លើឆាកអន្តរជាតិផងដែរ។

សម្តេចពិជ័យបានថ្លែងបន្តថា យើងដឹងហើយថាប្រទេសកម្ពុជា យើងបានឆ្លង កាត់ភ្នក់ភ្លើងសង្រា្គមជាច្រើនជំនាន់ ដែលធ្វើឲ្យប្រទេស ទទួលគ្រោះមហន្តរាយខ្ទេចខ្ទីប្រជាជន រស់នៅក្រោមការភិតភ័យ ដូចជារបបវាលពិឃាត ប៉ុល ពត សម្លាប់មនុស្ស ដោយគ្មានញញើតដៃ ។
ដូច្នេះយើងមិនអាចបំភ្លេចបានទេ ថ្ងៃ៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ ដែលធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ និងរីកចំរើន គ្រប់វិស័យ និងមានធនធានមនុស្ស ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នយោបាយឈ្នះ ឈ្នះ មានសន្តិភាព មានសេរីភាពសម្រាប់ប្រជាពលរដ្ឋ ហើយមានការអភិវឌ្ឍគ្រប់តំបន់ មូលដ្ឋានឲ្យតែប្រជាពលរស់នៅ គឺមានការអភិវឌ្ឍន៍ដល់ទីនោះ។

សម្តេចពិជ័យបានបន្តថា ស្ពានថ្មដែលដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការស្ពាន បេតុងប្រវែង ៦៣៥ម៉ែត្រ ទទឹង២,៤០ម៉ែត្រនិងផែថ្ម១ មានទទឹង១៥ម៉ែត្រ បណ្តោយ៣០ម៉ែត្រស្ថិតភូមិថ្មស ឃុំ ថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ជាសម្ធិផលអំណោយដ៏ថ្លៃថ្លា លោកឧកញ៉ា លី យ៉ុងផាត់ សាងសង់សម្រាប់ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់មធ្យោបាយធ្វើដំណើរបានស្រួល ក្នុងការប្រមូលផលនេសាទនិងទេសចរណ៍។

សម្តេចពិជ័យ បានធ្វើការផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បើបានសម្ធិផលថ្មី ហើយសូមជួយថែករក្សាទាំងអស់គ្នា ព្រោះនេះជា របស់បងប្អូនហើយ។ ជាពិសេសបងប្អូនត្រូវថែរក្សាសុខភាព ដើម្បីការពារការឆ្លងជំងឺកូវិដ និងជំងឺឱកាសនិយមផ្សេងផងដែរ៕

To Top