ព័ត៌មានជាតិ

រាជរដ្ឋាភិបាល នៅតែមានឆន្ទៈមោះមុត លើកកម្ពស់ការអនុវត្តសិទ្ធិកុមារនៅកម្ពុជា

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅតែមានឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្ត ក្នុងការបន្តលើកកម្ពស់ការ អនុវត្តសិទ្ធិកុមារ និងឧត្តមប្រយោជន៍ របស់កុមារនៅកម្ពុជា។

នេះបើតាមសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ខួបលើកទី៧១ នៃទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៩ នៃទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២០។

សម្ដេច មានប្រសាសន៍ថា «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងប្រធានកិត្តិយសក្រុមប្រឹក្សាជាតិ កម្ពុជា ដើម្បីកុមារ សូមសម្ដែងនូវ មនោសញ្ចេតនារីកតរាយ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះ ការប្រារព្ធទិវា ដ៏មានសារសំខាន់នេះ។ ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺបង្ហាញ អំពី ឆន្ទះមោះមុត និងការប្ដេជ្ញាចិត្ត រួមគ្នាបន្ដលើកស្ទួយ វិស័យសុខុមាភាពកុមារ ឲ្យកាន់តែល្អ ប្រសើរ ដើម្បីឧត្តមប្រយោជន៍ របស់កុមារនៅកម្ពុជា»។

សម្ដេចបន្ដថា ទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំ ប៉ុន្តែសំរាប់ឆ្នាំនេះ ទិវានេះត្រូវបានអាក់ ខានមិនបានប្រារព្ធធ្វើឡើង ដោយសារតែមានការរាតត្បាត នៃជំងឺកូវីដ-១៩ (covid-19) ដែលកំពុងកើតមានឡើង នៅក្នុងបណ្ដាប្រទេសជាច្រើន នៅលើពិភពលោក ដោយក្នុងនោះ រួមទាំងប្រទេសកម្ពុជាផងដែរ ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទោះបីឆ្នាំនេះ ប្រទេសកម្ពុជា និងពិភពលោកទាំង មូលកំពុង ប្រឈមនឹងវិបត្តិដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជម្ងឺកូវីដ-19 យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តឲ្យមានការរំលឹក នូវទិវាដ៏មានសារសំខាន់ជាប្រវត្តិសាស្ត្រនេះ ដែលជាការលើកទឹកចិត្តឲ្យពលរដ្ឋ ទាំងអស់រួមគ្នាបន្ត លើកស្ទួយវិស័យសុខុមាលភាពកុមារ ឲ្យកាន់តែប្រសើរឡើង៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ៖

ដោយ ៖ អេង ប៊ូឆេង

To Top