ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្កេតឃើញថា មានប្រជាពលរដ្ឋភាគច្រើន ចូលរួមគោរពច្បាប់ចរាចរណ៍ ចំណែកការពាក់ម៉ាស់វិញ មានពាក់តិចតួចប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២០ថា ដំណើរឆ្ពោះ ទៅកាន់ខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលការកសាងផ្លូវ និងសមិទ្ធិផលផ្សេងទៀត នៅក្នុងខេត្តមួយនេះ។
សម្ដេចតេជោបន្តថា “ខ្ញុំអង្គុយខាងមុខជាមួយអ្នកបើកបរពិនិត្យ ឃើញថា ពលរដ្ឋយើងភាគច្រើនគោរពច្បាប់ចរាចរណ៍ តែក៏នៅមានបងប្អូនមួយ ចំនួនតូចជិះម៉ូតូ មិនពាក់មួកសុវត្ថិភាពដែរ”។
សម្ដេចតេជោបន្ថែមថា “ចំណែកការពាក់ម៉ាស់ការពារកូវីដ១៩ ពិនិត្យឃើញថា មានពាក់តិចតួចប៉ុណ្ណោះ”៕
ដោយ៖ អេង ប៊ូឆេង