ព័ត៌មានជាតិ

កងពលតូចដឹកជញ្ជូនលេខ៩៩ អបអរសាទរ ទិវាសិទ្ធិកុមារអន្តរជាតិ ១មិថុនា

ភ្នំពេញ៖ កងពលតូចដឹកជញ្ជូនលេខ៩៩ អបអរសាទរខួបលើកទី៧១ ទិវាសិទ្ធិកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី១៩ ទិវាពិភពប្រឆាំង ពលកម្មកុមារ ១២មិថុនា នៅព្រឹកនេះ ដោយបានសំដែងនូវ មនោសញ្ចេតនារីករាយ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការគោរពទិវាដ៏មានសារៈសំខាន់នេះ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ និងមានឆន្ទៈ មោះមុតប្ដេជ្ញាក្នុងការបន្ត លើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា ។ ទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែសំរាប់ឆ្នាំនេះ ទិវានេះត្រូវបានអាក់ ខានមិនបានប្រារព្ធធ្វើឡើង ដោយសារតែមានការរាតត្បាត នៃជំងឺកូវីដ-១៩ (covid-19) ដែលកំពុងកើតមានឡើង នៅក្នុងបណ្ដាប្រទេស ជាច្រើននៅលើពិភពលោក ដោយក្នុងនោះរួមទាំងប្រទេសកម្ពុជាយើងផងដែរ ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ បានចូលរួមផ្សព្វផ្សាយ សេចក្តីថ្លែងការណ៍រ បស់គណៈកម្មការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ ស្តីពីវិធានការណ៍ឆ្លើយតបទៅ និងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងពល ដើម្បីបន្តជួយផ្សព្វផ្សាយអំពីការព្រួយបារម្មណ៍ ពីស្ថានភាពកុមារនៅទូទាំងពិភពលោក ជាពិសេសកុមារដែលទទួល រងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

ក្នុងថ្ងៃខួបលើកទី៧១ នៃទិវាសិទ្ធិកុមារអន្តរជាតិ ១មិថុនា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ជូនពរដល់កុមារកម្ពុជា ទាំងអស់ ក៏ដូចជាកុមារទូទាំងពិភពលោក មានសុខភាព ល្អ ចាកផុតពីការជួញដូរកម្លាំងពលកម្ម និងផ្លូវភេទ ព្រមទាំងទទួលបាននូវការអប់រំគ្រប់ៗគ្នា៕

To Top