ព័ត៌មានជាតិ

មជ្ចុរាជដងផ្លូវ៖ ខែឧសភា មានអ្នកស្លាប់ ១១៣នាក់ និងរបួសជាង ៣០០នាក់

ភ្នំពេញ៖ ក្នុងរយៈពេល ១ខែ នៃខែឧសភា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ២.១៨៨លើក បណ្ដាលឲ្យស្លាប់ចំនួន ១១៣នាក់ និង របួសចំនួន ៣៤២នាក់ ។ នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ប្រចាំខែឧសភា ។

មូលហេតុដែលបណ្ដាលឲ្យមាន គ្រោះថ្នាក់មកពីការបើកបរលើសល្បឿនកំណត់ ៦១លើក មិនគោរពសិទ្ធិ ៤៨លើក មិនប្រកាន់ស្តាំ ២៨លើក វ៉ាជែង ២១លើក បត់ ៣៦លើក ស្រវឹង ៧លើក ងងុយ ៤លើក កត្តាផ្លូវ ១លើក កត្តាយានយន្ត ១០លើក និងអាកាសធាតុ ២លើក ៕

To Top