ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានសង្កេតឃើញថា មានមូលដ្ឋាន អាជីវកម្ម ក្លឹបកំសាន្ដ ខារ៉ាអូខេ រង្គសាលា ឌីស្កូតែក និងបៀរហ្កាឌិន នៅតាមរាជធានី-ខេត្ត នៅតែបន្ដសកម្មភាពអាជីវកម្ម ដោយល្មើស នឹងវិធានការរាជរដ្ឋាភិបាល។
យោងតាមសេចក្ដីជម្រាបជូនរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ លោក ថោង ខុន បានឲ្យដឹងថា ដើម្បីទប់ទល់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ពិសេស ចំពោះមូល ដ្ឋាន អាជីវកម្ម KTV ក្លឹបកំសាន្ដ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន នៅតែត្រូវបន្ដ អនុវត្តឲ្យបានម៉ឹងម៉ាត់ ខ្ជាប់ខ្ជូនជាប្រចាំ រហូតដល់មានការជូនដំណឹងជាថ្មី ស្ដីពី ការបន្ធូរបន្ថ យ ឬកែសម្រួលវិធានការ នៅពេលខាងមុខ។
លោករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលបច្ចុប្បន្នេះ មានរបាយការណ៍ថា នៅមានមូលដ្ឋាន អាជីវកម្ម KTV ក្លឹបកំសាន្ដ ខារ៉ាអូខេ រង្គសាលា ឌីស្កូតែក និងបៀរហ្កាឌិន ខ្លះ នៅតាមរាជធានី ខេត្តមួយចំនួន នៅតែបន្ដសកម្មភាពអាជីវកម្ម ដោយល្មើសនឹងវិធានការ របស់រាជរដ្ឋាភិបាល»៕
ដោយ ៖ អេង ប៊ូឆេង