ភ្នំពេញ៖ រដ្ឋសភាបានបន្តបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៤នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេច ហេង សំរិន និងមានការចូលរួមពីសមាជិករដ្ឋសភាសរុប១១៩រូបនៃចំនួនសមាជិកទាំងមូល។
សេចក្តីព្រាងច្បាប់រួមមាន៖ទី១ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ។
ទី២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ទី៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
និងទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឲ្យកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩៕
![](https://dap-news.com/wp-content/uploads/2020/06/photo_2020-06-04_08-33-29-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)