ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ៖ មានដល់ឡានទំនើបជិះហើយ មិនគួរប្រើលេខរដ្ឋទេ

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងជាទស្សនៈយ៉ាងខ្លីដែលបង្កប់ន័យថា អ្នកមានមួយចំនួនដែលមានរថយន្តទំនើបៗជិះហើយ មិនគួរប្រើផ្លាកលេខរដ្ឋនោះទេ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ មិថុនានេះ លោករដ្ឋមន្ត្រីព័ត៌មាន បានសរសេរសារយ៉ាងខ្លីថា «ខ្ញុំគិតថា មានដល់ឡាននេះជិះហើយ មិនគួរប្រើលេខ រដ្ឋទេ!» ។

ក្រោយលោករដ្ឋមន្ត្រីព័ត៌មាន លើកឡើងដូច្នេះក៏មាន អ្នកលេងបណ្ដាញសង្គមជាច្រើន បានសម្ដែងនូវគាំទ្រ ចំពោះប្រសាសន៍ដ៏មានអត្ថន័យ របស់លោករដ្ឋមន្ត្រីផងដែរ ។

ក្នុងខមិនជាច្រើនមានអ្នកខ្លះ លើកឡើងជាមតិថា «អាចជាឡានមិនបង់ពន្ឋ ។ បាទនេះជាទស្សនទានមួយល្អបំផុតហើយ ខ្ញុំបាទគាំទ្រ។ ប្រហែលអ្នកជិះយល់ថា នគរបាលគឺមានអំណាចជាងឡាន និងលុយគាត់មែនហើយ។ គ្រាន់តែឡានទំនើបចឹងហើយ គេខ្លាចបាត់ហើយ» ។

ដោយឡែកអ្នកខ្លះទៀតលើកឡើងដែរថា «ប្រហែលជា​មាន​ហេតុផល​របស់​គាត់​ អាច​ថា​គាត់​ស្ម័គ្រ​ចិត្ត​ប្រគល់ ​រថយន្ត​នេះ​មក​ជា​សម្បត្តិ​រដ្ឋ​នៅ​ថ្ងៃ​ក្រោយ​តាម​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ ឬ​មួយ​ក៏​គាត់​គិត​ថា​បើ​ថ្ងៃ​ក្រោយ ​ចង់​ស៊ើបអង្កេត​រឿង​ពុក​រលួយ​របស់​គាត់​ គឺ​មិន​បាច់​ទេ​ គ្មាន​រឿង​ពុករលួយ​ឡើយ​ សូម្បីតែ​ឡាន​គាត់​ជិះ​មក​ធ្វើ​ការ​ ក៏​ទំនើប​ណាស់​ហើយ​ លុយ​ម៉ា​គគោក​ មិន​បាច់​ពុករលួយ​ទេ!» ៕

ដោយ៖ ខា ដា

To Top