កំពង់ចាម៖ ក្រោមការចាត់តាំង ពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជានាយកបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស.) នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ លោក ម៉េង ហុង នាយករង ប.ស.ស. និងក្រុមការងារ បានចុះផ្តល់ប្រាក់វិភាជន៍ បូជាសពចំនួន ៤លានរៀល រួមទាំងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀត ដល់គ្រួសារជនរងគ្រោះ ឈ្មោះ ស៊ឺន សុភ័ក្ត្រ ជាសមាជិក ប.ស.ស. ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ បាត់បង់ជីវិតកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ស្ថិតក្នុងភូមិគោកស្រឡៅ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ៕
![](https://dap-news.com/wp-content/uploads/2020/06/IMG_20200604_120143_121-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/06/IMG_20200604_120153_901-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/06/IMG_20200604_120147_408-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/06/IMG_20200604_120158_746-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/06/IMG_20200604_120151_000-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)