ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការធ្វើទំនាក់ទំនងការងារ តាមរយៈលិខិតរដ្ឋបាលផ្លូវការ ជាមួយគ្នា តាមប្រព័ន្ធចាស់ ដោយមិនមានការឆ្លងកាត់ រដ្ឋបាល ក្រុង ស្រុក សាមីនីមួយៗ គឺពុំស្របតាមគោល ការណ៍នៃរដ្ឋបាល ខ្សែគណនេយ្យភាព គោលការណ៍ និងនីតិវិធីការគ្រប់គ្រង តាមរចនាសម្ព័ន្ធថ្មីឡើយ ។
នាពេលថ្មីៗនេះ ក្រសួមហាផ្ទៃ បានពិនិត្យឃើញថា មន្ទីរ អង្គភាពជំនាញ នៅថ្នាក់ រាជធានី-ខេត្ត និងការិយាល័យ អង្គភាពមួយចំនួនរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ (អតីតការិយាល័យ ជំនាញនៅថ្នាក់ ក្រុង ស្រុក ខណ្ឌ) នៅតែបន្ដទំនាក់ទំនងការងារ តាមរយៈលិខិតរដ្ឋបាលផ្លូវការជាមួយគ្នា តាមប្រព័ន្ធចាស់ដោយ មិនបានឆ្លងកាត់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ សាមីនីមួយៗ ឡើយ ។
យោងតាមសេចក្ដី ជម្រាបជូន របស់ក្រសួងមហាផ្ទៃ ចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២០ សម្ដេច ស ខេង មានប្រសាសន៍ថា “ការធ្វើទំនាក់ទំនងការងារ បែបនេះ គឺពុំស្របតាមគោលការណ៍នៃរដ្ឋបាលឯកភាព ខ្សែគណនេយ្យភាព គោលការណ៍ និងនីតិវិធី នៃការគ្រប់ គ្រងតាមរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលធ្វើឲ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ពុំអាចគ្រប់គ្រងបានលើការបំពេញការងារ របស់ការិយាល័យ និងអង្គភាពនានា ចំណុះរដ្ឋបាល របស់ខ្លួនបានឡើយ»។
ដើម្បីពង្រឹងការគ្រប់គ្រង និងការចាត់ចែងការងារ របស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌឲ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិ យុត្តជាធរមាន សម្ដេច ស ខង ផ្ដល់ការណែនាំបន្ថែម នូវគោលការណ៍សំខាន់ៗ មួយចំនួន ដូចខាងក្រោម ៖
ទី១-រាល់លិខិតរដ្ឋបាល របស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ សម្រាប់ធ្វើទំនាក់ទំនងការងារទៅស្ថាប័នខាងក្រៅ រួមមាន ៖ ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានាទាំងនៅថ្នាក់ជាតិ ។
ទី២-អភិបាល ក្រុង ស្រុក ខណ្ឌ អាចប្រគល់សិទ្ធីក្នុងការពិនិត្យសម្រេច និងចុះហត្ថលេខាលើ លិខិត រដ្ឋបាលមួយចំនួនដល់អភិបាលរង ឬនាយកដ្ឋបាលតាមការចាំបាច់ ដោយប្រើប្រាស់ ទម្រង់ លិខិត ត្រា និងការចុះលេខលិខិតរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ជាដើម៕
ដោយ ៖ អេង ប៊ូឆេង