ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុប ចំនួន ១,៣៨២គ្រឿង ក្នុងនោះ មានម៉ូតូចំនួន ១,០១៤គ្រឿង ត្រូវបានផាកពិន័យតាម អនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។
របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី៥ មិថុនា បានឲ្យដឹងថា ដោយឡែក ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១-៥ ខែមិថុនា ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៦,១២៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៤,៧២៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។
របាយការណ៍ ដដែលបានវាយតម្លៃ រយៈពេល៥ថ្ងៃ នៃខែមិថុនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕