ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានរកឃើញមធ្យោ បាយល្មើសច្បាប់ សរុបចំនួន១,៣១៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន១០០៥គ្រឿង ត្រូវបានផាកពិន័យ តាម អនុក្រឹត្យ លេខ៣៩ នៅទូទាំងប្រទេស ។
យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី៧ មិថុនា បានឲ្យដឹងថា ក្នុង រយៈពេល៧ថ្ងៃ ចាប់ពី ថ្ងៃទី១ ដល់៧ មិថុនា ការរឹតបន្ដឹង ការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើស សរុប ចំនួន ៨,៥៥២រឿង ក្នុងនោះមានម៉ូតូ ចំនួន៦,៥៧៣ គ្រឿង ត្រូវបានផាកពិន័យ ។
របាយការណ៍ដដែល បានវាយតម្លៃ រយៈពេល ៧ថ្ងៃ នៃ ខែមិថុនា នេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួម គោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕