ភ្នំពេញ ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក មានមធ្យោបាយ សរុបចំនួន ៩៦៣គ្រឿង ល្មើសច្បាប់ ក្នុងនោះ មានម៉ូតូចំនួន ៧៤៩គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យ លេខ៣៩ នៅទូទាំងប្រទេស ។
ដោយឡែក ក្នុងរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃ១ ដល់ថ្ងទី៨ ខែមិថុនា ការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក មានមធ្យោបាយសរុបចំនួន ៩,៥១៥គ្រឿង ល្មើសច្បាប់ ក្នុងនោះមានម៉ូតូចំនួន ៧,៣២២គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃរយៈពេល៨ថ្ងៃ នៃខែមិថុនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕ ដោយ ៖ អេង ប៊ូឆេង


