ព័ត៌មានជាតិ

ក្រុមហ៊ុនស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី នាំមកនូវការកំសាន្ តនិងភាពសប្បាយរីករាយ ជាមួយនឹងការបើកសម្ពោធ ប៉ុស្តិ៍បច្ចេកវិទ្យាTechStorm

កម្ពុជា/សិង្ហបុរី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ TechStorm ដែលជាបណ្តាញពហុមេឌារីកលូតលាស់លឿនបំផុតនៅក្នុងតំបន់ទៅលើកម្មវិធីពហុមេឌារួមមានកម្មវិធី E-Sport និងការច្នៃប្រឌិតនៃបច្ចេកវិទ្យានៅតំបន់អាស៊ាន ថ្ងៃនេះបានប្រកាសបើកសម្ពោធប៉ុស្តិ៍TechStormនៅក្នុងប្រទេសកម្ពុជាជាមួយនឹងក្រុមហ៊ុនស៊ីងម៉ឹងធេលីមីឌា ខូ អិលធីឌី ដែលជាក្រុមហ៊ុនផ្តល់ពហុសេវាកម្មអ៊ីនធើណិត និងទូរទស្សន៍ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

លោក Wu Liulu ប្រធាននាយកដ្ឋានប្រតិបត្តិការអាជីវកម្មទូរទស្សន៍ នៃក្រុមហ៊ុនស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី បានលើកឡើងថា៖ យើងបានដឹកនាំទីផ្សារកម្ពុជាដោយនាំមកនូវការកម្សាន្តលំដាប់ខ្ពស់ដល់អតិថិជននៅតាមគេហដ្ឋាន តាមសហគ្រាស អាជីវកម្ម និងសាជីវកម្មនានា។ ភាពល្អឥតខ្ចោះនៃការកម្សាន្តដ៏ពិសេសរបស់TechStorm គឺការដាក់បញ្ចាំងផ្តាច់មុខនៃខ្សែវិដេអូបែបប្រឌិតល្បីៗទូទាំងពិភពលោករួមមាន៖ Shark Tank US Shark Tank Australia Thrilling និងខ្សែវិដេអូប្រឌិតបែបបច្ចេកវិទ្យាដែលទទួលបានការវាយតម្លៃខ្ពស់បំផុត ដែលធ្វើឱ្យអតិថិជនរបស់ទូរទស្សន៍ SingMeng TV និង Splus ទទួលបានការកម្សាន្តដែលមានគុណភាពខ្ពស់នៃបច្ចេកវិទ្យឌីជីថលទំនើប និងហ្គេមសម័យថ្មី។

លោកស្រី Debbie Lee ស្ថាបនិក និងជានាយកប្រតិបត្តិនៃ TechStorm បានលើកឡើងថា៖ យើងមិនទាន់បានចាប់ផ្តើម TechStorm អោយបានទាន់ពេលវេលាល្អនៅឡើយទេ ដោយនាំមកនូវការកម្សាន្តប្រកបដោយភាពវិជ្ជមានដែលអ្នករាល់គ្នាអាចរីករាយនឺងរៀនពីអ្វីដែលថ្មីៗក្នុងពេលតែមួយ។ យើងមានបំណងដើរតួវិជ្ជមានដោយនាំក្រុមគ្រួសារខ្មែរមកជួបជុំគ្នាក្នុងអំឡុងពេលដែលយើងឃើញថាឪពុកម្តាយ និងកូនៗរបស់ពួកគេបានចំណាយពេលច្រើននៅផ្ទះរួមគ្នា។ ការកំសាន្តដ៏រីករាយដែលផ្តាច់មុខនិងមិនធ្លាប់មានពីមុនមករបស់យើងមានលក្ខណៈពិសេសសម្រាប់អ្នករាល់គ្នារួមមាន៖ រឿងនិទានពីអ្នកលេងហ្គេមដែលជាតារា Esports នៅក្នុងអាស៊ីសម្រាប់យុវវ័យ សិក្សាពីរបៀបដើម្បីទទួលបានទីលានអាជីវកម្មដែលមានទឹកប្រាក់រាប់លានដុល្លារដែលបង្រៀនដោយមហាសេដ្ឋីជនជាតិអាមេរិក Timothy Draper នៅក្នុងកម្មវិធី Startup U និងកម្មវិធីសម្រាប់អ្នកដែលស្រឡាញ់ឧបករណ៍ឆ្នៃប្រឌិតដែលពួកគេអាចទស្សនាការពិនិត្យនិងវាយតម្លៃឧបករណ៍ដែលមានលក្ខណៈច្នៃប្រឌិតប្លែកៗដ៏អស្ចារ្យផងដែរ។

ជាមួយនឹងស្ថានភាព Covid-19 បច្ចុប្បន្នដែលជះឥទ្ធិពលដល់សហគមន៍ភាគច្រើន រួមជាមួយនឹងការនៅឆ្ងាយពីគ្នាដើម្បីសុវត្ថិភាព និងការស្នាក់នៅក្នុងផ្ទះនេះ ពិតជាមានឥទ្ធិពលវិជ្ជមានគួរឱ្យកត់សម្គាល់លើការកម្សាន្តវីដេអូ និងការទស្សនាទូរទស្សន៍ដែលអាចកើនឡើងដល់ ៦០ភាគរយ នេះបើយោងទៅតាមការស្រាវជ្រាវថ្មីៗនេះពីប្រព័ន្ធផ្សព្វផ្សាយអាមេរិករបស់ក្រុមហ៊ុន Nielsen។

លោក Wu Liulu ប្រធាននាយកដ្ឋានប្រតិបត្តិការអាជីវកម្មទូរទស្សន៍ នៃក្រុមហ៊ុនស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី បានលើកឡើងបន្តថា៖ ដើម្បីគាំទ្រដល់ក្រុមគ្រួសារ និងអតិថិជនកម្ពុជារបស់យើងដែលស្នាក់នៅក្នុងផ្ទះ យើងសូមប្រកាសថារាល់អតិថិជនទូរទស្សន៍ SingMeng TV និងSplus នឹងទទួលបាននូវមាតិកាដ៏ពិសេសនេះពី TechStorm សម្រាប់ការទស្សនាដោយសេរីនៅប៉ុស្តិ៍លេខ #251 និងតាមកម្មវិធី Splus ចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះតទៅ។ កម្មវិធី Splus ដែលមានចំនួន57ប៉ុស្តិ៍ ប្រើប្រាស់ជាមួយរូបភាពច្បាស់កម្រិតHDនិងអាចមើលថយក្រោយរយៈពេល7ថ្ងៃបានថែមទៀតដោយសេរីដែលមានតែមួយគត់នៅប្រទេសកម្ពុជា។ លោកអ្នកអាចទាញយកឥឡូវនេះដោយគ្រាន់តែវាយពាក្យ “Splus” ទៅក្នុង App Store ឬ Play Store ឬតាមរយៈLinkខាងក្រោមនេះ៖ http://hyperurl.co/splusmobiletv

TechStorm បច្ចុប្បន្នត្រូវបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ Dialog Channel ប៉ុស្តិ៍62 StarHub Channel ប៉ុស្តិ៍420 First Media Channel ប៉ុស្តិ៍333, Sky Cable Channel ប៉ុស្តិ៍212 Telkomsel’s MAXstream Cignal Play OTT Genflix OTT និងតាមរយៈ OMI ដែលចូលរួមដោយដៃគូក្នុងខេត្តចំនួន ៨ នៅប្រទេសហ្វីលីពីន។
វីដេអូត្រួសៗស្តីពីប៉ុស្តិ៍TechStorm៖
YouTube Link: https://www.youtube.com/watch?v=mOB1RuCrdoo&feature=youtu.be

អំពីក្រុមហ៊ុនស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី
ក្រុមហ៊ុនស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌីបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដែលជាប្រតិបត្តិករមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងមានដើមទុនចុះបញ្ជី ១០០ លានដុល្លារអាមេរិក។ ពួកយើងផ្តល់ជូននូវដំណោះស្រាយព័ត៌មានរួមមាន៖ សេវាកម្មទូរគមនាគមន៍ សេវាការសមាហរណកម្មប្រព័ន្ធ (ICT\IOT) សេវាកម្មអ៊ីនធឺណិតចល័ត ព័ត៌មានប្រព័ន្ធផ្សព្វផ្សាយអ៊ីនធឺណិត និងសេវាកម្មដ៏ទូលំទូលាយផ្សេងទៀត។
ក្រុមហ៊ុនស៊ីងម៉ឹងមានបណ្តាញខ្សែកាបអុបទិកប្រមាណ ៦.៦០០ គីឡូម៉ែត្រនៅកម្ពុជា។ បណ្តាញខ្សែកាបអុបទិកបានគ្របដណ្តប់ ២៥ ខេត្តក្រុងនិង ៩០ភាគរយនៃចំនួនប្រជាជន និងមានច្រកទ្វារអន្តរជាតិដែលតភ្ជាប់ទៅកាន់ពិភពលោក។ ក្រុមហ៊ុនស៊ីងម៉ឹងមានលក្ខណៈសម្បត្តិពេញលេញនៅក្នុងការធ្វើប្រតិបត្តិការទៅលើប្រព័ន្ធ DTT / OTT / ISP / VoIP។ ពួកយើងក៏ជាប្រតិបត្តិករទូរទស្សន៍ដែលផ្តល់សេវាទូរទស្សន៍មានគុណភាពកម្រិត4K ដំបូងគេនៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនផ្តល់សេវាកម្មទូរទស្សន៍OTT និងប្រតិបត្តិករ Triple Plays តែមួយគត់នៅក្នុងប្រទេសកម្ពុជា។
បេសកកម្មរបស់យើងគឺបង្កើតជីវិតដ៏ល្អប្រសើរនៅក្នុងយុគសម័យឌីជីថលជាមួយប្រជាជននៅអាស៊ីអាគ្នេយ៍។
ព័ត៌មានបន្ថែម៖ https://smtelemedia.com/ និងតាមដានពីពួកយើងតាមរយៈ៖
LinkedIn
Instagram
Facebook

អំពី TechStorm
TechStorm គឺជាបណ្តាញ NextGen ដែលរីកលូតលាស់លឿនបំផុតនៅអាស៊ីដែលផ្សព្វផ្សាយពីតារាESports ហ្គេមនិងការច្នៃប្រឌិតបច្ចេកវិទ្យា ដែលបានផ្សព្វផ្សាយនៅក្នុងប្រទេសចំនួន ២០ នៅអាស៊ីប៉ាស៊ីហ្វិក។ TechStorm បណ្តាញ NextGen 24/7 ផ្សព្វផ្សាយក្នុងកម្រិតគុណភាពខ្ពស់បំផុតកម្រិតHD និងមានកម្មវិធីកម្សាន្តផ្តាច់មុខលំដាប់ខ្ពស់ដែលមានគោលដៅអ្នកទស្សនាខ្ពស់សម្រាប់អ្នកចូលចិត្តទស្សនាកម្មវិធីEsports និងគ្រួសារមនុស្សជំនាន់ថ្មី។ ការផ្សាយចេញរបស់ TechStorm គឺជាពហុវេទិកាដែលមានដៃគូច្រើនជាង ២៥ដែគូ ជាមួយនឹងកម្មវិធីEsportsធំបំផុតក្នុងតំបន់ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ មាតិកាដើមប្រចាំអាស៊ីរបស់យើងគឺ Storm Bytes កំពុងធ្វើការផ្សាយតាមរយៈទូរស័ព្ទចល័តទៅកាន់ប្រទេសជាច្រើននៅលើវេទិកាជាច្រើននៅទូទាំងពិភពលោក។

ព័ត៌មានបន្ថែម៖ https://www.techstorm.tv/ និងតាមដានពីពួកយើងតាមរយៈ៖
LinkedIn
Instagram
Facebook

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនង:
TechStorm’s Regional Press Office
E: sales@techstorm.tv

To Top