ព័ត៌មានជាតិ

ទស្សនៈនិងមតិ ៖ គំនិតគួរពិចារណា ហេតុអ្វីកស្សិណ្ធុ ប្រាសាទបាគង ខ្វះទឹក

ភ្នំពេញ ៖ គួរឲ្យស្រណោះ អតីតព្រះមហាក្សត្រខ្មែរ ដែលបានខំកសាងប្រាសាទទុក ឲ្យកូនចៅ ត មករាប់ពាន់ឆ្នាំហើយ ស្រាប់តែពេលនេះ កស្សិណ្ធុប្រាសាទបាគង ខ្វះទឹកបណ្ដាលឲ្យ ត្រីជាច្រើនងាប់ ជាបន្តបន្ទាប់ ខណ:បឹងទន្លេសាប នៅជាប់ខេត្តសៀមរាប ស្រាប់ហេតុអ្វីបានជាកស្សិណ្ធុ ប្រាសាទបាគង ខ្វះទឹកទៅវិញ ។

ទាក់ទិន ករណី នេះមជ្ឈដ្ឋាននានា បានចោទសួរថា តើកត្តាពិតប្រាក ដដែលបណ្ដាលឲ្យ កស្សិណ្ធុប្រាសាទបាគង ខ្វះទឹកមកពីកត្តាធម្មជាតិ ឬមកពីអាជ្ញាធរខ្វះ ការយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរគួរតែពិចារណា និងចាត់វិធានការដោះស្រាយ ជាបន្ទាន់កុំឲ្យមានរឿងបែបនេះ កើតឡើងតទៅទៀត នៅតាមតំបន់ប្រាសាទ ផ្សេងៗរបស់ខ្មែរ។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ ត្រីប្រាជាច្រើនក្បាល នៅក្នុងកស្សិណ្ធុប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប ជាច្រើនក្បាលបានងាប់ ខណៈដែលជាច្រើនក្បាលទៀត ប្រឈមនឹងងាប់ ដោយសារទឹករីង ពីកស្សិណ្ធុ ។ ប្រជាពលរដ្ឋ និងព្រះសង្ឃដែលរស់នៅជិត ប្រាសាទបាគង បានឱ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែមិថុនានេះថា ត្រីទាំងនោះ បានងាប់តាំងពីរសៀលថ្ងៃទី០៨ ខែមិថុនាមកម្ល៉េះ ។ ពួកគាត់ថា ពួកគាត់រស់នៅទីនេះខ្លះ មានអាយុ៥០ទៅ៦០ឆ្នាំកន្លងទៅ ហើយមិនដែលឃើញ កស្សិណ្ធុប្រាសាទនេះ រីងទឹក និងឃើញមានត្រីធំៗបែបនេះនោះទេ ដែលនេះជាលើកដំបូង ហើយដែលឃើញកស្សិណ្ធុ ប្រាសាទបាគងរីង និងបានប្រទះឃើញត្រីធំៗ ជាច្រើនបែបនេះ​។

ពាក់ព័ន្ធករណីនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា តែងតែបានគិតគូពីបញ្ហានេះ ប៉ុន្តែដោយសារ​កស្សិណ្ធុប្រាសាទបាគងនេះ​ជាកស្សិណ្ធុមួយ​ដែលរងចាំទឹកភ្លៀងប៉ុណ្ណោះ​ដូចជាស្រះសង់ដែរ​ ​មិនមានប្រភពទឹកនៅជិត​ ដែលអាចបង្ហូរចូលភ្លាមៗ បាននោះទេ។ លោកបន្តថា បច្ចុប្បន្ននេះ នៅកស្សិណ្ធុប្រាសាទបាគង ​មិនទាន់រីងស្ងួតនោះទេ គ្រាន់តែទឹករីងរាក់រួមតូច ថ្ងៃក្តៅខ្លាំងធ្វើឱ្យត្រីមួយចំនួនងាប់ ។

យ៉ាងណាមិច នៅមានសំនួរពីមហាជន បានលើកឡើងតៗគ្នាពីមាត់មួយ ទៅមាត់មួយដែរថា តើហេតុអ្វីអាជ្ញាធរជាតិអប្សរា មិនមានលទ្ធភាព ក្នុងការបូមទឹក​ពីតំបន់ផ្សេង​ មកកាន់តំបន់ប្រាសាទបាគង ខណៈដែលអាជ្ញាធរជាតិអប្សរា ជាប្រភពចំណូលមួយដ៏ធំ ក្នុងវិស័យទេសចរណ៍ នៅកម្ពុជា៕

To Top