ខេត្តរតនគិរី៖ ដោយមានការសម្របសម្រួលពីរដ្ឋបាលសាលាខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក កៅ ថាចអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីបានចុះបន្តផ្សព្វផ្សាយគោលការណ៍ឥណទាន និងនិតីវិធីទទូលបានឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាសហគមន៍ចញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងខេត្តរតនគិរី ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។
នៅក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួម និងមានវត្តមាន លោក យឹម ផែន អភិបាលរងខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធអមជុំវិញខេត្តផងដែរ។







