ភ្នំពេញ ៖ “អេង ឆៃអ៊ាង ចង់ឲ្យមានការងើបឡើងដើម្បីផ្លាស់ប្តូរ បើអីចឹងម៉េចបានជា រត់ទៅដេកនៅបរទេស ? ម៉េចបានជាមិនមកដឹកនាំការងើបឡើងទៅ ?
នេះជាប្រសាសន៍ របស់លោក សុខ ឥសាន អ្នកនាំពាក្គណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១០ មិថុនា ក្នុងបណ្តាញតេឡេក្រាម។
លោកបន្តថា អស់លោករត់ចោលស្រុក ខ្លួនឯងនៅសំងំ ដេកស៊ីឯក្រៅប្រទេស ហើយស្រែកញុះញង់ឲ្យសកម្មជនងើបឡើងផ្តួលរំលំ រាជរដ្ឋាភិបាលក្នុងស្រុក ដើម្បីផ្លាស់ប្តូរ ។
លោកថា ចង់ឲ្យផ្លាស់ប្តូរម៉េចបានទៅ ?
លោក អេង ឆៃអ៊ាង ដែលជាអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ជាមនុស្សស្និតស្នាលជាមួយលោក សម រង្ស៊ី ហើយតែងតែស្រែកពីក្រៅប្រទេស ដើម្បីចង់ផ្លាស់ប្តូរមេដឹកនាំ តែមិនឃើញលទ្ធផលអ្វីឡើយ គឺត្រឹមតែបានស្រែកប៉ុណ្ណោះ ៕