ភ្នំពេញ៖ លោកស្រី Carine Salerno ភារធារីនៃប្រទេសស្វីស (Switzerland) ប្រចាំកម្ពុជាបានអញ្ជើញមកគេហដ្ឋាន របស់លោក កឹម សុខា ដេីម្បីជម្រាបលា ក្នុងការបញ្ចប់បេសកកម្មការទូតរបស់លោកស្រី នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
បើតាមហ្វេសប៊ុក លោក កឹម សុខា ក្នុងឱកាសនោះដែរ ភាគីទាំង២បាន សំណេះសំណាល ពិភាក្សា និងផ្លាស់ប្តូរទស្សនៈ និងព័ត៌មានអំពីស្ថានភាព ក្នុងពិភពលោក ក៏ដូចជាកម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគត៕