Covid-19

សម្ដេច ទៀ បាញ់ បន្តអំពាវនាវឲ្យបងប្អូនកងទ័ព និងនិស្សិត នៅក្រៅប្រទេស ប្រុងប្រយ័ត្នចំពោះកូវីដ១៩

ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងព្រួយបារម្ភ ចំពោះការរីករាលដាល នៃជំងឺកូវីដ១៩នោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តអំពាវនាវឲ្យបងប្អូនកងទ័ព ក៏ដូចជាសិស្សនិស្សិត នៅក្រៅប្រទេស ថែរក្សាសុខភាព និងប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត ចំពោះជំងឺកូវីដ១៩ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១១ មិថុនានេះ សម្ដេច ទៀ បាញ់ បានថ្លែងថា «អត្រា​ចម្លង​នៃមេរោគ​ កូវីត-១៩​ នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ​ នៅតាមបណ្តាប្រទេសនានា​ នៅលើពិភពលោក ដូចនេះ​សូមក្មួយៗ​ កងទ័ព​ សិស្ស​និស្សិត​ដែល​កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ និង​សិក្សា​នៅ​តាម​បណ្ដា​ប្រទេស​នានា​ ត្រូវប្រុងប្រយ័ត្ន​ និងថែទាំ​សុខភាព​ អនាម័យឱ្យបានល្អ​ ព្រមទាំង​អនុវត្ត​នូវ​វិធានការ​ការពារ​ឱ្យ​បាន​ខ្ជាប់ខ្ជួន» ​។

សូមរំលឹកថា គិតរត្រឹមថ្ងៃទី១០ មិថុនា ក្រសួងសុខាភិបាល បានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយម្នាក់បន្ថែមទៀត ខណៈគ្មានអ្នកឆ្លងថ្មី ជាពិសេសនៅសល់តែអ្នកជំងឺម្នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលបន្ត ។ សរុបទាំងអ្នកជាសះស្បើយ និងអ្នកកំពុងព្យាបាលមានចំនួន ១២៦នាក់ ៕

To Top