ភ្នំពេញ ៖ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បាន សង្ឃឹមថា មន្ដ្រីរាជការស៊ីវិល ក្នុងរចនាសម្ព័ន្ធនាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ទើបតែងតាំងថ្មី នាពេលនេះ នឹងអនុវត្តត្រឹមត្រូវ ក្នុងវិស័យកំណែទម្រង់ ប្រជាធិតេយ្យ និងនីតិរដ្ឋ នៅក្របខណ្ឌតួនាទីភារកិច្ចរបស់ខ្លួន។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ដ្រីរាជការស៊ីវិល ក្នុងរចនា សម្ព័ន្ធ នាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ចំនួន៥១រូប នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន មានប្រសាសន៍ «ការផ្ទេរភារកិច្ច និងការតែង តាំង មន្ដ្រីរាជការ គឺជាការចូលរួមចំណែក ក្នុងការបំពេញតួនាទី និងការទទួលខុសត្រូវ ចំពោះ តួនាទីរបស់ខ្លួន ដោយផ្អែកទៅលើចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ដើម្បីចូលរួម ចំណែក ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការីកចម្រើនបន្ថែមទៀត»។
លោកបន្ដថា មន្ដ្រីរាជការ ដែលទទួលភារកិច្ច និងតែងតាំង និងប្រគល់ភារកិច្ច នាថ្ងៃនេះ សុទ្ធតែជាមន្ដ្រីអនាគតបន្ដវេន ដែលមានសមត្ថភាព និងមានបទពិសោធន៍ឆន្ទះខ្ពស់ ក្នុងការ បំពេញការងារ សាកសមនឹងទទួលការលើកទឹកចិត្ត ឲ្យទទួលមុខតំណែងនាពេលនេះ ដើម្បី សម្រេចឲ្យបាននៅការអនុវត្តការងារ កំណែទម្រង់ស្ថាប័ន និងការពង្រឹងសមត្ថភាពការងារ នៅតាមបណ្ដាលនាយកដ្ឋាន ស្ថិតក្នុងរចនាសម្ព័ន្ធ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
លោកបញ្ជាក់ថា «ខ្ញុំសង្ឃឹម និងជឿជាក់ថា អស់ លោក-លោកស្រី អ្នក នាង កញ្ញា ដែលតែងតាំងជា អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយា ល័យ នឹងបន្ដអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយសម្រេចបាននៅ សម្ធិផល ជប់ជ័យ ថែម ទៀត ជូនអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងការអនុវត្តបេសកម្មរបស់ខ្លួន ជាពិសេស នៅក្នុងវិស័យកំណែទម្រង់អនុវត្តប្រជាធិតេយ្យ និងនិតិរដ្ឋ នៅក្របខណ្ឌ តួនាទីភារកិច្ចរបសខ្លួន»។
នាឱកាសនោះ លោក គាន ណារិន អនុប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្ស នយោបាយ តំណាងមន្ដ្រីរាជការដែលបានផ្ទេរភារកិច្ច តែងតាំង និងប្រគល់ភារកិច្ចថ្មី បានប្ដេ ជ្ញាចិត្តថា នឹងអនុវត្តឲ្យបានត្រឹមត្រូវតាមភារកិច្ចរបស់ខ្លួន ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីធ្វើយ៉ាងណាឲ្យមានប្រសិទ្ធិភាពខ្ពស់ ជាពិសេស ខិតខំធ្វើកិច្ចសហប្រតិបត្តិការ នឹងអនុ វត្តភារកិច្ចដើម្បីសម្រេចនៅសម្ធិផល នានាបន្ថែមទៀត តាមគោលនយោបាយ កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ៕
ដោយ ៖ អេង ប៊ូឆេង