ភ្នំពេញ ៖ លោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានស្នើឲ្យកម្ពុជា ពិនិត្យលទ្ធភាព សាងសង់ផ្លូវមួយខ្សែ ដែលអាចដាក់ឈ្មោះ របស់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី ដើម្បី បង្ហាញនូវចំណងទាក់ទងដ៏រឹងមាំ និងយូរអង្វែង។
ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូន កាល ពី ពេលថ្មីៗនេះ លោក Sudirman Haseng បានបញ្ជាក់ថា «ស្នើសុំ ឯកឧត្តមទេសរដ្ឋមន្ត្រី ពិនិត្យលទ្ធភាពសាងសង់ផ្លូវមួយខ្សែ ដែលអាចដាក់ឈ្មោះ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីបង្ហាញនូវ ចំណងទាក់ទងដ៏រឹង មាំ និងយូរអង្វែងជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរ»។
ជាការឆ្លើយតបលោក ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញ ទំហឹងចំពោះ គំនិតផ្តួចផ្តើមនេះ ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងទេសចរណ៍ និងការវិនិយោគរវាងប្រទេស ទាំងពីរ ផងដែរ៕
ដោយ ៖ អេង ប៊ូឆេង