ព័ត៌មានជាតិ

ពលរដ្ឋខេត្តបន្ទាយមានជ័យ ០៦នាក់បានស្លាប់ សង្គ្រោះបន្ទាន់២៧នាក់ ដោយសារពុលស្រាថ្នាំចិនសែ តាំង គួយ

ខេត្តបន្ទាយមានជ័យ ៖ ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ លោកវេជបណ្ឌិត ឡេ ច័ន្ទសង្វាត បានបញ្ជាក់ថា រហូតដល់ម៉ោងនេះ អ្នកពុលស្រាស្លាប់៦នាក់ និងសង្គ្រោះបន្ទាន់ ២៧នាក់ រហូតដល់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះអ្នកដែលស្លាប់ ដោយសារពុលស្រាថ្នាំចិនសែតាំងគួយ ពិតប្រាកដនោះ បន្ថែម២នាក់ទៀត សរុបមានចំនួន៦នាក់ ២៧នាក់ទៀត កំពុងជួយសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។

លោកវេជបណ្ឌិត ឡេ ច័ន្ធសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ក្រោយពីលោកចុះពិនិត្យផ្ទាល់ ជាមួយអ្នកជម្ងឺនោះ រហូតដល់ម៉ោងនេះ ច្បាស់អ្នកស្លាប់ សរុបមានចំនួន៦នាក់ និង សង្គ្រោះបន្ទាន់២៧នាក់ ការស្លាប់និងរបួសធ្ងន់នេះ មកពីអ្នកទាំងអស់នោះ ក្រោយពីធ្វើការសំណង់ហើយ បានទិញស្រាចិនសែតាំងគួយ យកមកផឹ កនៅ៧កន្លែងទីតាំងខុសគ្នា ទីតាំងទី១ នៅស្រុកម៉ាឡៃ៤ទីតាំង និងក្រុងប៉ោយប៉ែតមាន៣ទីទាំង។

លោកបានបន្តទៀតថា អ្នកជម្ងឺទាំង២៧នាក់នេះ បើអ្នកផឹកស្រាតិចតួច អាចជាសះស្បើយ តែបើអ្នកជម្ងឺផឹកស្រាច្រើន នោះគាត់មិនអាធានាអាយុជីវិតនោះបានឡើយ ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា រហូតដល់ម៉ោងនេះ រងចាំលទ្ធផលពីមន្ទីរពិសោធន៍ ថ្នាក់ជាតិ របស់ក្រសួងសុខាភិបាល ជាផ្លូការនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០នេះ ទើបដឹងលទ្ធផលថា អ្នកស្លាប់ដោយសារអីច្បាស់ហើយ ៕
ដោយ ប៊ុន សំណាង

To Top