ព័ត៌មានជាតិ

អង្គការ WWF ប្រទះឃើញសត្វដំរី អាស៊ីមួយហ្វូង ចំនួន៦ក្បាល នៅដែនជម្រកសត្វព្រៃ ស្រែពក

ភ្នំពេញ ៖ ក្រុមអ្នកជំនាញសត្វព្រៃ របស់អង្គការ WWF បានប្រទះឃើញសត្វដំរីអាស៊ីមួយហ្វូង មានចំនួន៦ក្បាល ខណៈដែលពួកវាកំពុងតែស្វែង រកចំណីយ៉ាងសុខសាន្ត នៅក្នុងទីជម្រកធម្ម ជាតិ នៃដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ការពារ ស្ថិតក្រោមការ គ្រប់គ្រងរបស់មន្ទីរបរិស្ថាន នៃក្រសួងបរិស្ថាន។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បាន ឲ្យដឹងថា ដោយសារភាពវៃឆ្លាត និងមានញាណដឹងតាមរយៈក្លិនថា មានវត្តមានមនុស្ស សត្វដំរីព្រៃទាំងនេះ បានផ្អើលហើយ ក៏បានត្រលប់ក្រោយ ចូលទីជម្រកសុវត្ថិភាពវិញ។

ក្រុមអ្នកស្រាវជ្រាវ និងតាមដានសត្វព្រៃ អាចផ្តិតយកនូវវីដេអូខ្លីមួយនេះ បានដោយមាន ការព្យាយាម និងអត់ធ្មត់ខ្លាំងព្រោះត្រូវសម្ងំលើដើមឈើ ក្នុងការថតដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

សូមរំលឹកថា សត្វដំរីអាស៊ី ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថា ជា ប្រ ភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។ នៅកម្ពុជា សត្វដំរីអាស៊ី កំពុងទទួលរង ការគំរាមកំ ហែងដោយការបរបាញ់ ការដាក់អន្ទាក់ ការជួញដូរភ្លុក និងស្បែក និងការបាត់បង់ ទីជម្រក៕

ដោយ ៖ អេង ប៊ូឆេង

To Top