ព័ត៌មានជាតិ

ប្រមុខការពារជាតិ ក្រើនរំលឹកកងទ័ព ឲ្យបន្តខិតខំថែរក្សាសន្តិភាព

ភ្នំពេញ៖សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានក្រើនរំលឹក ក៏ដូចជាអំពាវនាវដល់កងទ័ព និងប្រជាជនឲ្យបន្ត ខិតខំថែរក្សាសន្តិភាព ឲ្យបានឋិតថេរជាចីរកាល។

តាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា ទម្រាំមានថ្ងៃនេះ កម្ពុជាបានហែលឆ្លង នូវព្យុះភ្លៀងច្រើនរាប់ពុំអស់ ដែលពិបាករៀបរាប់ប្រាប់ទុក្ខវេទនា ដែល ប្រជាជនកម្ពុជា នាសម័យមុនបានឆ្លងកាត់ ព្រោះបទពិសោធន៍ទាំងនោះ ពោរពេញដោយ ភាពឈឺចាប់ខ្លោចផ្សារហួសប្រមាណ។

សម្ដេចឲ្យដឹងទៀតថា “សូមបងប្អូនកងទ័ព និងប្រជាជនរួមជាតិទាំងអស់ ខិតខំប្រឹងប្រែងថែរក្សាសន្តិភាព ឲ្យបានឋិតថេរចីរកាល”៕ ដោយ៖ធី លីថូ

To Top