ភ្នំពេញ៖ ក្រោយទទួលតំណែង ជាប្រធានយុវជនគណ បក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ លោក ហ៊ុន ម៉ាណែត បានលើក ឡើងថា គោលដៅចំបង ដែលយុវជនគណបក្ស ប្រជាជនគ្រប់ជំនាន់ត្រូវប្រកាន់ជាប់ គឺរក្សានិងបន្តពង្រឹងពង្រីកសមិទ្ធផល ដែលគណបក្សសម្រេចបាន។
ចំណុចទាំង២នោះរួមមាន៖ ១. ថែរក្សាឲ្យបានដាច់ខាត នូវរាល់សមិទ្ធិផល ដែលសម្រេចបាន ដោយគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំកសាងប្រទេស និងដែលមានចូលរួមយ៉ាងសកម្ម របស់យុវជនគណបក្សគ្រប់ជំនាន់
២. បន្តពង្រឹង និងពង្រីកសមិទ្ធិផលថ្មីៗ របស់យុវជនគណបក្ស ដើម្បីចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនអោយបាន កាន់តែល្អប្រសើរឡើង។
ពិធីផ្ទេរតំណែង ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ៕