ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ប្រធានយុវជន គណក្សប្រជាជនកម្ពុជា ដាក់ចេញគោលដៅចំបង ២ចំណុចជាអាទិភាព

ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត ប្រធានយុវជន គណក្សប្រជាជនកម្ពុជា ដែលប្រកាស ចូលកាន់តំណែងកំពូលរបស់ក្រុមយុវជន នៅថ្ងៃសៅរ៍ ទី១៣ មិថុនា ២០២០ បានចេញនៅគោលដៅសំខាន់ៗ ២ចំណុចជាអាទិភាព។

បេីលោកលោកប្រធាន យុវជនហ៊ុន ម៉ាណែត គោលដៅចំបង ដែលយុវជនគណបក្សប្រជាជន គ្រប់ជំនាន់ត្រូវប្រកាន់ អោយជាប់គឺ:

១. ថែរក្សាអោយបានដាច់ខាត នូវរាល់សមិទ្ធិផល ដែលសម្រេចបាន ដោយគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំកសាងប្រទេស និងដែលមានចូលរួមយ៉ាងសកម្ម របស់យុវជនគណបក្សគ្រប់ជំនាន់

២. បន្តពង្រឹងនិងពង្រីកសមិទ្ធិផលថ្មីៗ របស់យុវជនគណបក្ស ដើម្បីចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុបម្រើជាតិនិងប្រជាជនអោយ បានកាន់តែល្អប្រសើរឡើង

ពិធីផ្ទេរតំណែងប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល៕

To Top