ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២០បានរកឃើញ ករណីវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន២នាក់ ដែលជាអ្នកដំណើរ មកត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី។
ករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន២នាក់នោះ រួមមាន៖បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ និងបុរសជនជាតិខ្មែរ អាយុ២២ឆ្នាំ មានអស័យដ្ឋាន នៅខេត្តកំពង់ចាម ទាំង២នាក់ ជាអ្នកធ្វើដំណើរ មកពីប្រទេសឥណ្ឌូនេស៊ី តាមជើងហោះហើរត្រង់ មកកម្ពុជា នៅថ្ងៃទី ១២ខែ មិថុនា ឆ្នាំ២០២០ ទទួលបានលទ្ធផលតេស្ត វិជ្ជមានវីរុសកូវីដ-១៩ដែលបច្ចុប្បន្ននេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត ហើយ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង០៧:០០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩នៅ កម្ពុជាមាន ៖
-ចំនួន អ្នកជាសះស្បើយសរុប ទូទាំងប្រទេស មានចំនួន១២៥នាក់
-អ្នកសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត មានចំនួន ៣នាក់ (ជាបុរស)
-អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់ នៅទូទាំងប្រទេសសរុបចំនួន ១២៨នាក់ (ស្ត្រី៣៩នាក់ និង បុរស ៨៩នាក់)៕