ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី១៤ មិថុនា នេះបានលើកឡើងថាការបំផ្លាញសន្តិភាព គឺជាការងាយតែការស្វែងរក និងរក្សាសន្តិភាព ទើបជាការលំបាកជាក់ស្តែង ការបញ្ឆេះសង្គ្រាម នៅតាមបណ្តាប្រទេសមួយចំនួន នៅតែមិនទាន់អាច បញ្ចប់បានរហូតដល់ ពេលបច្ចុប្បន្ន។
តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន សម្ដេច ទៀ បាញ់ បានលើកឡើងថា “ការបំផ្លាញសន្តិភាព គឺជាការងាយ តែការស្វែងរក និងរក្សាសន្តិភាព ទើបជាការលំបាក ដូចមានឧទាហរណ៍ជាក់ស្តែង ចំពោះការបញ្ឆេះសង្គ្រាមនៅតាម បណ្តាប្រទេសមួយចំនួន ដែលនៅតែមិនទាន់អាច បញ្ចប់បាន រហូតដល់ពេលបច្ចុប្បន្ន បើទោះជា ការប្រយុទ្ធគ្នាបានកើតឡើង អស់ជាច្រើនឆ្នាំ និងបានឆក់យកជីវិត ជនស្លូតត្រង់ រាប់ម៉ឺនសែននាក់”៕