ភ្នំពេញ៖ ទេព យុទ្ធី សមាជិកព្រឹទ្ធសភា រួមនិងលោក ស៊ូម សារឿន ប្រធានសមាគមន៍រាជសីហ៍ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក រួមមានខោអាវកីឡា ចំនួន៥០០កំប្លេរ, ម៉ាសចំនួន ៥០០០ម៉ាស, ជែលលាងដៃចំនួន ១០០ដប ចំណុះ 500mm, អាកុល៦០ដប ចំណុះ500mm, ប្រដាប់វាស់កម្តៅចំនួន៣ និងថវិកាចំនួន ៦០០ដុល្លារ ព្រមទាំង បានជួយបាញ់ថ្នាំ សម្លាប់មេរោគ ក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ ។
ក្នុងឱកាសនោះដែរ គណៈប្រតិភូ និងឧត្តមសេនីយ៍ទោ ហ៊ុល សំអទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ រួមនិងនាយទាហាន នាយទាហានរង ក៏បានរួមគ្នាដាំដើមគ្រញូង មុខទីបញ្ជាការ ទុកជាអនុស្សាវរីយ៍។
លោក ស៊ូម សារឿន បានមានប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លា របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលផ្តល់ជូន កងពលតូចដឹកជញ្ជូនលេខ៩៩ នាពេលនេះ គឺជាការលើកទឹកចិត្ត ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំ បំពេញភារកិច្ចជូនជាតិ និងប្រជាពលរដ្ឋកន្លងមក ហើយជានិច្ចកាល ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តែងតែគិតគូ ពីសុខទុក្ខបងប្អូន កងទ័ពក្រោមឱវាទ ។
ជំនួសមុខមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានថ្លែងអំណគុណ យ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ ចំពោះកលពលតូចលេខ៩៩ ហើយតែងតែផ្តល់ជូន អំណោយមនុស្សធម៍ និងសម្ភារៈមួយចំនួន ជូនកងពលកន្លង តាមរយៈសមាគមន៍រាជសីហ៍ ដែលបង្ហាញ ពីការយកចិត្តទុកដាក់ ចំពោះកងទ័ព ក៏ដូចជាការលើកទឹកចិត្ត កងទ័ពក្រោមឱវាទផងដែរ៕