ព័ត៌មានជាតិ

ស្រ្តីម្នាក់ស្លាប់ភ្លាមៗ ដោយសារផ្ទុះដុំម្សៅ សូដ្យូមក្លរ៉ាត សម្រាប់បាញ់ដើមមៀន

ភ្នំពេញ ៖ ស្រ្តីវ័យ២៦ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗ ដោយ សារផ្ទុះដុំម្សៅ សូដ្យូមក្លរ៉ាត (Sodium Chloride)សម្រាប់បាញ់បញ្ជាដេីមមៀនឬតាង៉ែន ស្ថិតនៅចំការ មៀនមួយកន្លែង ក្នុងភូមិតាគ្រក់ ឃុំ ត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ។ ជនរងគ្រោះឈ្មោះ យាន យ៉ា ជាកម្មករចំការ បានយកដុំម្សៅ សាន ជាសូដ្យូមក្លរ៉ាត ដាក់ក្នុងធុងជ័រខៀវលាយទឹក មកបុក ពេលកំពុងបុកប ណ្តាលឲ្យផ្ទុះឡើង និងស្លាប់ ភ្លាមៗ នៅ នឹងកន្លែង។

ផ្ទាំងពាណិជ្ជកម្ម

លោករដ្ឋមន្រ្តីបញ្ជាក់ថា អ្នកដាំដើមតាង៉ែន តែងតែប្រើ ប្រាស់ថ្នាំបាញ់ដើមមៀន ដើម្បី បញ្ជាឲ្យចេញផ្លែ ហើយថ្នាំបាញ់នេះត្រូវប្រើប្រាស់ ទឹកថ្នាំម្សៅសូដ្យូមក្លរ៉ាត ដែល លាយជា ល្បាយ ក៏ប៉ុន្តែការប្រើប្រាស់ ដុំម្សៅសូដ្យូមក្លរ៉ាតមក បុកបែបនេះ គឺពិតជាបង្កគ្រោះថ្នាក់ខ្លាំង។

ក្នុងឱកាសនោះលោក ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រើ ប្រាស់វត្ថុទាំងនេះ ព្រោះវត្ថុនេះ ពិតជាបង្កគ្រោះថ្នាក់ ដល់អាយុជីវិត យ៉ាងពិតប្រាកដ ៕ ដោយ ៖ ធី លីថូ

To Top