ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ ប្រសិនបើមិនមាន បញ្ហានយោបាយលាយលំ ការដោះស្រាយបញ្ហា ដីធ្លីនៅរាជធានីភ្នំពេញ ប្រកបដោយតម្លាភាព

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ប្រសិនបើមិនមានបញ្ហាន យោបាយលាយលំ ការដោះស្រាយបញ្ហាដីធ្លី នៅរាជធានីភ្នំពេញ និងដោះស្រាយប្រកបដោយ តម្លាភាព នឹងទទូលបានជោគជ័យ។

អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ ក្រោយពីក្រុមអ្នកនយោបាយមួយចំនួន តែងតែ យកបញ្ហាដីធ្លី មកកេងចំណេញខាងនយោបាយ ដោយចោទថា រាជរដ្ឋាភិបាល មិនដោះស្រា យ ដីធ្លីជូនប្រជាពលរដ្ឋ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាល រាជធានី ភ្នំពេញ» នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ឃួង ស្រេង បានឲ្យដឹងថា បញ្ហាដីធ្លីនៅ បុរីកីឡា បានដោះស្រាយរួចរាល់។លោកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ កម្ពុជា បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្ដដោះស្រាយបញ្ហា ដីធ្លីជូនប្រជាពករដ្ឋ ពីព្រោះ ពួកគាត់ គឺជាប្រជាពលរដ្ឋ របស់សម្ដេចតេជោ។

លោក បញ្ជាក់យ៉ាងដូច្នេះថា «ការដោះស្រាយក្នុងករណី ដែលដោះស្រាយ និងតំបន់ដីធ្លី ដូចបានជម្រាបខាងលើ បើសិនជាមិនមានបញ្ហានយោបាយឡូកឡំ ហើយអ្នកដោះស្រាយ នេះ ប្រកបដោយតម្លាភាព យើងនឹងអាចទទួលជោគជ័យ។យើងបានជម្រាបជូនប្រជាពលរដ្ឋ ឲ្យយោគយល់ ហើយបង្កើនការទុកចិត្តដល់រាជរដ្ឋាភិបាល មកដល់អាជ្ញាធរដែនដី»។

ឆ្លៀតឱកាសនោះ អភិបាលរាជធានីភ្នំពេញ លើកឡើងថា ការដោះស្រាយបញ្ហាដីធ្លី ត្រូវបាន អនុវត្តដោយច្បាប់ និងតាមគោលការណ៍ច្បាប់។ លោកថា បើសិនប្រជាពលរដ្ឋអត់មានផ្ទះ ពិតប្រាកដ ភាគីពាក់ព័ន្ធ ត្រូវរកទីតាំងណាមួយ ឲ្យពួកគាត់រស់នៅ។

បន្ថែមពីនេះ លោក ឃួង ស្រេង បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាល រាជធានី ភ្នំពេញ បានធ្វើប្រទានកម្មសរុបបានចំនួន ២៩ទីតាំង លើផ្ទៃដីទំហំ ៨២ហិកតា ដោយបានប្រគល់ដីធ្លី ជូនប្រជាពលរដ្ឋប្រមាណ ១៨,០០០គ្រួសារ និងបានបិទបញ្ចប់ ទាំងស្រុងសំណុំរឿង ទំនាស់ដីធ្លីរ៉ាំរ៉ៃអូសបន្លាយ រយៈពេលជាច្រើនឆ្នាំ ក្នុងតំបន់អភិវឌ្ឍន៍ បឹងកក់ និងសហគមន៍បុរីកីឡា ដោយបានប្រកាន់ខ្ជាប់ នូវគោលការណ៍ច្បាប់ សិទ្ធិលំនៅឋាន និងគោលការណ៍មនុស្សធម៌ ព្រមទាំងកំពុងឈាន ទៅបន្តដោះស្រាយបញ្ចប់ បញ្ហាតំបន់ អភិវឌ្ឍន៍ឫស្សីកែវ, តំបន់អភិវឌ្ឍន៍បឹងទំពន់-ជើងឯក, តំបន់អតីតផ្លូវដែក, តំបន់ស្ថានី យ៍បូមទឹក ទួលគោក, តំបន់ស្ថានីយ៍ស្ដុកទឹកបឹងត្របែក និងពិនិត្យរៀបចំតំបន់មិន រៀបរយមួយចំនួនទៀត៕

To Top