ព័ត៌មានជាតិ

សម្តេចទៀ បាញ់ក្រើនរំលឹក ឲ្យកងទ័ព ចូលរួមថែរក្សា សន្តិភាព

ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបន្តក្រើនរំលឹកឲ្យកងទ័ពទាំងអស់ចូលរួមថែរក្សា ការពារសន្តិភាពដែលថ្នាក់ដឹកនាំកំពូលកម្ពុជារកមកដោយលំបាក។

បណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចទៀ បាញ់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០បានឲ្យដឹងថា “ក្មួយៗកងទ័ពទាំងអស់ ត្រូវចូលរួមថែរក្សា ការពារ និងលើកតម្កើង នូវស្នាដៃនិងសមិទ្ធផលនានា ដែលវីរជន យើងបានបន្សល់ទុក ដើម្បីធ្វើជាមូលដ្ឋានដល់ដំណើរការនៃការកសាងខឿនការពារជាតិរបស់យើង ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត”។

សូមបញ្ជាក់ថា កម្ពុជា បានចាប់ផ្តើមធ្លាក់ចូលក្នុងភ្លើងសង្រ្គាមលោក លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ រហូតធ្វើឲ្យកើតមានរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយរំដោះប្រទេសពីរបប ប៉ុល ពត ក៏ដោយ ក៏កម្ពុជានៅតែមិនទាន់បញ្ចប់សង្រ្គាមទេ តែក្រោមនយោបាយឈ្នះឈ្នះនៅចុងឆ្នាំ១៩៩៨ ទើបកម្ពុជាអាចទទួលបានសុខ សន្តិភាពពេញលេញ និងមានឱកាសកសាងជាតិ និងសមិទ្ធិផលជាតិនានារហូតដល់សព្វថ្ងៃ៕

To Top