ភ្នំពេញ៖ក្នុងខែឧសភា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ សរុបចំនួន២៧៦គ្រឿង និងធ្វើការផាកពិន័យជាប្រាក់បានចំនួន៤៣៦ ៧៥០ ០០០រៀល។
យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២០បានឲ្យដឹងថា តាមរបាយការណ៍ ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ១២គ្រឿង បើប្រៀបធៀបទៅនឹងទូរលេខខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៩៨គ្រឿង។
ក្នុងចំណោមរថយន្តដែលចាប់បានទាំងនោះគិតចំនួនជាភាគរយមាន លើសពី ៥%-១០% មានចំនួន ៣គ្រឿង, លើសពី ១០%-២០% មានចំនួន ១៩៨គ្រឿង ,លើសពី ២០% មានចំនួន ៧៥គ្រឿង៕ដោយ៖ធី លីថូ