ភ្នំពេញ៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាននិងកំពុងធ្វើសន្និសីទសារព័ត៌មានស្តីពី «សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ»នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។
សន្និសីទនេះ មានគោលបំណងបង្ហាញជូនសាធារណជនឱ្យបានយល់ច្បាស់ អំពីផលិតភាពកសិកម្ម ដែលមានសក្តានុពលសម្រាប់ការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឱកាសកាលានុវត្តភាពជម្រុញ កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាភាពល្អប្រសើរឡើងវិញ នៃជីវភាពរស់នៅរបស់ប្រជាកសិករកម្ពុជា៕ដោយ៖ធី លីថូ
