ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានអះអាងថា ស៊ីវិល បម្រើផលប្រយោជន៍ ឲ្យបរទេសមួយចំនួន តែងតែប្រើប្រាស់នូវរូបភាព ក្លែងក្លាយភូតកុហកបោកប្រាក់ ដល់មហាជន ដើម្បីឲ្យជឿពួកគេ ហើយធ្វើការវាយប្រហាល មកលើរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។
សូមរំលឹកថា
កាលពីពេលថ្មីនេះ ក្រុមអង្គការក្រៅរាជរដ្ឋាភិបាលមួយចំនួន តែងតែធ្វើការវាយប្រហាល មកលើរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដោយបានចេញ នូវរបាយការណ៍នានាមួយចំនួន បំភ្លៃនូវការពិត ដែលធ្វើឲ្យរាជរដ្ឋាភិបាល មិនអាចទទួលយកបានឡើយ។
ក្នុងសន្និសីទ សារព័ត៌មានស្ដីពី ” សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការទាក់ទង នឹងភូតគាមអនាម័យ” នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោកផៃ ស៊ី ផានបានថ្លែងថា “សម្ដេតតេជោ ហ៊ុនសែន ជាឪពុក នៃប្រជាជាតិ ក្នុងការរៀបចំប្រជាធិបតេយ្យ ដែលខុសអំពីក្រុមអង្គការ បម្រើផលប្រយោជន៍ បរទេសមួយចំនួន ដែលតែងតែប្រឹងប្រែង យករូបភាពដែលភភូត ដល់មហាជនរបស់យើង”។
អ្នកនាំពាក្យបញ្ជាក់ថា នៅក្នុងការកសាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស កម្ពុជាបានយកនូវនីតិរដ្ឋ ដើម្បីឆ្លើយតប និងសណ្ដាប់ធ្នាប់សាធារណ: ហើយកម្ពុជា ក៏បានទទួលនូវភាពអនុគ្រោះ គឺការរួមស្រឡាញ់គ្នាផងដែរ៕ ដោយ៖ធី លីថូ