ព័ត៌មានជាតិ

កម្ពុជា-កូរ៉េ កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប៉ុន្ដែប្រទេសទាំងពីរ នឹងបន្ដវឌ្ឍនភាពទៅមុខជានិច្ច

ភ្នំពេញ ៖ លោក Park Heungkyeong ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ទើបតែងតាំងថ្មី ប្រចាំកម្ពុជា បានឲ្យ ដឹងថា កម្ពុជា-កូរ៉េ កំពុងតែប្រយុទ្ធប្រឆាំង ទៅនឹងជំងឺ កូវីដ-១៩ ហើយទំនាក់ទំនងប្រទេសទាំ ងពីរ នៅតែបន្ដមានវឌ្ឍនភាព ទៅមុខជាបន្ដបន្ទាប់។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ លោក Park Heungkyeong បានថ្លែងថា«ទោះបី កម្ពុជា-កូរ៉េ កំពុងតែបន្ដយកចិត្តទុកដាក់ ទៅលើការប្រយុទ្ធ ប្រឆាំងជំងឺ កូវីដ-១៩ ដូចគ្នា ក៏ដូចជា បណ្ដាប្រទេសនានា លើពិភពលោក ក៏ប៉ុន្ដែ ទំនាក់ទំនង ប្រទេសទាំងពីរ នៅតែបន្ដមានវឌ្ឍនភាព ទៅមុខជាបន្ដបន្ទាប់»។

លោកបន្ដថា ការដាក់ដំណើរការ ជើងហោះហើររវាងប្រទេសទាំងពីរ (កម្ពុជា-កូរ៉េ) នៅតែបន្ដ មាន ដែលនេះបង្ហាញកិច្ចសហប្រតិបត្តិការដ៏ល្អមួយ។ លោកគាំទ្រដល់វិស័យ សុខាភិបាល ជាពិសេស លើកការងារប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ទាំងការផ្ដល់ សម្ភារ ដូចជា ធនធាន ថវិកាមួយចំនួន ជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺ កូវីដ-១៩។

ជាងនេះទៅទៀត ទូតកូរ៉េ ប្រចាំកម្ពុជា អរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែ ជួយគាំទ្រដល់ដំណើរការកសាង សន្ដិភាពឧបទ្វីប ហើយលោក សំណូមពរ ដល់រាជរដ្ឋា ភិបាលកម្ពុជា បន្ដជួយគាំទ្រដល់កិច្ចការងារនេះ តទៅទៀត។

ជាការឆ្លើយតបទៅ សម្ដេចក្រឡាហោម ស ខេង អរគុណចំពោះ កូរ៉េ ការងារប្រយុទ្ធប្រឆាំង នឹងជំងឺ កូវីដ-១៩ ។សម្ដេច នឹងបន្ដយកចិត្តទុកដាក់ ពង្រឹងក៏ដូចជា ជំរុញលើទឹក ចិត្តបង្កើន កិច្ចសហប្រតិបត្តិការ រវាង កម្លាំង មានសមត្ថកិច្ចរវាងប្រទេសទាំងពីរ ឲ្យកាន់តែជិតស្និទ បន្ថែមទៀត។

សម្ដចក្រឡាហោម បន្ដថា បច្ចុប្បន្នកម្ពុជាកំពុងខិតខំពង្រឹង ក្នុងការងារ កំណែទម្រង់រដ្ឋបាល មូលដ្ឋាន។ សម្ដេចសង្ឃឹមថា កូរ៉េ បន្ដកិច្ចការងារនេះបន្ថែមទៀត ។

បន្ថែមពីនេះទៀត រដ្ឋមន្ដ្រីមហាផ្ទៃ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បន្ដរក្សាជំហរ កសាងសន្ដិភាព នៅក្នុងឧបទ្វីបកូរ៉េ៕ ដោយ ៖ អេង ប៊ូឆេង

To Top