ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ជូនដំណឹងពីការ រអាក់រអួលចរន្ត តាមតំបន់មួយចំនួន នៅថ្ងៃទី១៨ដល់ថ្ងៃទី២១ ខែមិថុនា ដើម្បីរុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ការដ្ឋាន ពង្រីកផ្លូវ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។

ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំស្នើ សុំអភ័យទោសទុកជាមុន ។

សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម

To Top