Covid-19

សមាគម TYDA ទទួលសម្ភារៈពេទ្យ ពីក្រុមហ៊ុនឯកជន មួយដើម្បីចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

ភ្នំពេញ៖ ក្រុមហ៊ុន Angkor Golf Resort Co.,LTD បានចូលរួមសកម្មភាព មនុស្សធម៌ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) តាមរយៈការឧបត្ថម្ភ សម្ភារៈបរិក្ខាពេទ្យ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺ Covid-19។

បរិក្ខាររួមមាន ម៉ាស៊ីនជំនួយផ្លូវដង្ហើម និងម៉ាស៊ីនផលិតអុកស៊ីសែន ចំនួន៥០គ្រឿង។

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលកន្លងមក បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមTYDAតាមរយៈការផ្ដល់ជូនម៉ាសចំនួន១០០.០០០ នាពេលកន្លងមក និងថ្ងៃនេះបានឧបត្ថម្ភម៉ាស៊ីនជំនួយផ្លូវដង្ហើម និងម៉ាស៊ីនផលិតអុកស៊ីសែន ចំនួន៥០គ្រឿង បន្ថែមទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត។

សូមបញ្ជាក់ថា នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន Angkor Golf Resort Co.,LTD និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)បានប្រារព្ធពិធីប្រគល់ ទទួលសម្ភារៈបរិក្ខារពេទ្យ ក្រោមវត្តមានលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមTYDA និងលោក Hendra Omar នាយកប្រតិបត្តិក្រុមហ៊ុនAngkor Golf Resort Co.,LTD៕

To Top